រូបថត​អាក្រាត​ដ៏​ផ្អែមល្ហែម​របស់​ស្ត្រី​ជា​ម្តាយ និង​កូនប្រុស​អាយុ​៥​ខែ​

​ប្រទេស​វៀតណាម : ប្រភពពីបរទេសបានអោយ គេហទំព័រសែនសុខ ដឹងថា ដោយ​ ចង់​រក្សាទុក​ខណ​:​ពេល​ស្អាត​បំផុត​របស់​ជីវិត​មនុស្ស​ស្ត្រី​ពេលធ្វើ ជា​ម្តាយ រូបថត​របស់​ស្ត្រី​ជា​ម្តាយកូន​មួយ Thuy Nhan បានទទួល​ការកោតសរសើរ​យ៉ាងច្រើន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ​កម្សាន្ត​វៀតណាម​ មួយ​ឈ្មោះ vietnamnet​។​

​ប្រភព​ស​ដដែល​ខាងលើនេះ​បាន​បន្ថែមទៀតថា ស្ត្រី​ស្អាត​បំផុត​ពេល​បាន​ធ្វើជា​ម្តាយ និង​ខណ​:​ពេល​នៅក្បែរ​កូន ពេល​កូន​នៅ​ជា​ទារក​ដែល ទើបនឹង​កើត គឺជា​ខណ​:​ពេល​ដ៏​មានតម្លៃ​កំពូល​ដែល​ត្រូវ​រក្សាទុក​។ ជាមួយ​គំនិត​នេះ Lam Thuy Nham ជា​ស្ត្រី​ម្តាយ​ម្នា​ក់វ័យ​២៨​ឆ្នាំ​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម បានសម្រេច​ចិត្ត​រួមគ្នា​ជាមួយ​កូនប្រុស​ដែល​ទើប​ចាប់កំណើត​របស់ខ្លួន អនុវត្ត​ការថតរូប​អាក្រាត​ដ៏​ព្រហើន ប៉ុន្តែ​ពោរពេញ​ដោយ​ភាព​ផ្អែមល្ហែម​។ ទារក Thien Minh កូនប្រុស​របស់ Thuy Nhan សព្វថ្ងៃ​ទើប​មាន​អាយុ​បាន​៥​ខែ ក៏ប៉ុន្តែ​បាន «​សហការ​» យ៉ាង​ល្អជា​មួយ​ម្តាយ​ក្នុងការ​រូបថត​ពោរពេញ ដោយ​អត្ថន័យ​ដំបូង​របស់​ពីរ​នាក់​ម្តាយកូន​។​

​ទម្លាយ​អំពី​ខាងក្រោយ​ឆាក​ថតរូប​នេះ ស្ត្រី​ជា​ម្តាយកូន​មួយ​បាន​ឲ្យ​ដឹងថា រូបថត​ត្រូវបាន​ថត​ក្នុង​រយ​:​ពេល​កន្លះ​ម៉ោង ហើយ​អ្នក​ផ្តិត​យក​ខណ​:​ពេល​ពោរពេញ​ដោយ​សុភមង្គល​របស់​ម្តាយកូន​ទាំងពីរ ដោយផ្ទាល់ គឺជា​មិត្តភក្តិ​ម្នាក់ ដែលជា​អ្នកជំនាញ​ថតរូប​ធ្លាប់​ថតរូប​អាពាហ៍ពិពាហ៍​ឲ្យ​នាង​។ មុននេះ រូបថត​ព្រលែង​សុដន់​ចំហ​ល្វឹង​ឲ្យ​កូនបៅ​ដ៏​ឥត​អៀនខ្មាស​របស់​ស្ត្រី​ជា ម្តាយ Nha Trang ក៏​ធ្លាប់បាន​បង្ក​ឲ្យ​មានការ​រំជើបរំជួល​ស​ហគ​មន៍​អ៊ី​ន​ធើ​ណេ​ត​ដែរ ។ ចំណុចរួម​របស់​រូប​ថត​នេះ គឺ​ការ​អាក្រាត​ត្រូវបាន​អនុវត្ត​ដោយ​មិន​មានការ​រំញោច​អារម្មណ៍ តែ​បញ្ច្រាស​មកវិញ​នៅ​បង្ហាញ​បាន​សម្រស់​ដ៏​ស្រស់ស្អាត និង សុភ​ម​ង្ក​ល​របស់​ស្ត្រី​ជា​ម្តាយ​នៅក្បែរ​កូនតូច​៕

រូបថត​អាក្រាត​ដ៏​ផ្អែមល្ហែម​របស់​ស្ត្រី​ជា​ម្តាយ និង​កូនប្រុស​អាយុ​៥​ខែ​ រូបថត​អាក្រាត​ដ៏​ផ្អែមល្ហែម​របស់​ស្ត្រី​ជា​ម្តាយ និង​កូនប្រុស​អាយុ​៥​ខែ​ រូបថត​អាក្រាត​ដ៏​ផ្អែមល្ហែម​របស់​ស្ត្រី​ជា​ម្តាយ និង​កូនប្រុស​អាយុ​៥​ខែ​