កូនប្រុសអប្រិយ លើកដៃប្រល័យ កាប់ឪពុកអោយក្ស័យ ព្រោះរឿងស្តីបន្ទោស

ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង១២កន្លះថ្ងៃត្រង់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥នៅភូមិបឹងសិលាឃុំចង្ហាស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។កូនចិត្ត  តិរច្ឆានឃោរឃៅម្នាក់លើកដៃប្រល័យឪពុកអោយស្លាប់ថែមទាំងយកពូថៅកាត់ ដាច់ កដៃម្ខាង និងកាត់ជើងទាំងសង្ខាង មើលទៅគួរអោយស្ញើប រួចរត់គេចខ្លួន ត្រូវប៉ូលិសស្រុកអូរជ្រៅឃាត់ខ្លួនបានភ្លាមៗក្រោយកើតហេតុ ។

រឿងកូនសម្លាប់ឪពុកស្លាប់នៅក្នុងថ្លុកឈាមបង្កឲ្យមានការភ្ញាក់ផ្អើលខាងលើ ត្រូវបានមន្ត្រីប៉ូលីសនៃអធិការនគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា ខណៈជន រងគ្រោះជាឪពុកឈ្មោះ មួន ហ៊ាង ភេទប្រុសអាយុ៥៩ឆ្នាំ កំពុងអង្គុយវាយឫស្សី ធ្វើជញ្ជាំង ក៏ស្រាប់តែត្រូវជនសង្ស័យ ជាកូនបង្កើតឈ្មោះ ហ៊ាង កូយ ខឹងឪពុក គ្រាន់តែឪពុកស្ដីបន្ទោស បានវាយនឹងឈើជ្រុង ចំក្បាលពីក្រោយ និងយក កាំបិតខ្វែវកាប់ដៃ-ជើងបណ្ដាលឲ្យឪពុកស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែក ជនដៃដល់ជាកូនឈ្មោះ ហ៊ាង កូយ ភេទប្រុស អាយុ៣២ឆ្នាំ ជាមនុស្សមាន សតិមិនគ្រប់(ឆ្កួតឈ្នួរ) ។

ក្រោយសម្លាប់ឪពុក រួចរត់គេចត្រូវបានសមត្ថកិច្ចនគរបាល និងប្រជាពលរដ្ឋ ដេញតាមចាប់បាននៅចម្ងាយ២គីឡូម៉ែត្រពីភូមិ។ ជនដៃដល់ត្រូវកម្លាំងអធិការ ដ្ឋាននគរបាលស្រុកកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត  ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

 កូនប្រុសអប្រិយ លើកដៃប្រល័យ កាប់ឪពុកអោយក្ស័យ ព្រោះរឿងស្តីបន្ទោស