រថយន្តដឹកឈើធ្វើផ្ទះ គេចពីការតាមប្រម៉ាញ់ សមត្ថកិច្ចរដ្ឋបាលព្រៃឈើ តាមដងផ្លូវ ក្រឡាប់រថយន្តស្លាប់មនុស្សម្នាក់ នៅខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍អោយដឹងថា កាលពីវេលាម៉ោង៣កន្លះទាបភ្លី ថ្ងៃទី១៤វិច្ឆិកា២០១៥ស្ថិតនៅលើផ្លូវជាតិលេខ៧ក្នុងភូមិបត់ទន្លាឃុំកណ្តោល ជ្រុំ ស្រុកពញាក្រែក ។

គេឃើញរថយន្តម៉ាកសាំងយ៉ុង១គ្រឿងមិនមានពាក់ស្លាកលេខមានដឹកឈើពេញ ក្រឡាប់បើកបរលើផ្លូវជាតិលេខ៧ បើកលឿនដែលសង្ស័យបើកគេច ពីការតាម ប្រម៉ាញ់រថយន្តរដ្ឋបាលព្រៃឈើឈរជើងតាមដងផ្លូវបានបង្កគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ដោយបានបើកធ្លាក់ពីលើផ្លូវបណ្ដាលឲ្យក្រឡាប់បះជើងឡើងទ្រមេឃនិង កៀបព្រូស្លាប់ឡានម្នាក់ ក្រោយកើតហេតុរថយន្តប្រដេញដែលបង្ករអោយ មាន គ្រោះថ្នាក់នោះបានបើកគេចបាត់ស្រមោល។

ប្រភពពីមន្ត្រីនគរបាលចរាចរណ៍ខេត្តឱ្យដឹងថា តាមប្រភពពីប្រជាពលរដ្ឋ គឺ រថយន្តគ្រោះថ្នាក់នេះដឹកឈើពេញបើកចេញ ពីមកទិសខាងកើតមកលិច តាម បណ្តោយផ្លូវជាតិលេខ៧ក្នុងល្បឿនលឿនបើករត់គេចពីការតាមប្រម៉ាញ់រថយន្ត សមត្ថកិច្ចរដ្ឋបាលព្រៃឈើឈរជើងតាមដងផ្លូវដែលបើកប្រដេញកាក់យកលុយ បានធ្លាក់ផ្លូវក្រឡាប់កៀបស្លាប់ព្រូរថយន្តឈ្មោះផលក្រឹមភេទប្រុសអាយុ២៩ឆ្នាំ មានទីលំ នៅភូមិគីឡូត៍៩៦ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ ដោយឡែក អ្នក បើកបរ បាន រត់គេចបាត់និង រថយន្តប្រដេញនោះ បើកគេចបាត់ស្រមោល។

សាកសពត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ដនិងឈើ ត្រូវ នគរបាលយកទៅរក្សាទុកនៅអធិការដ្ឋានដើម្បីដោះស្រាយតាមច្បាប់៕

រថយន្តដឹកឈើធ្វើផ្ទះ គេចពីការតាមប្រម៉ាញ់ សមត្ថកិច្ចរដ្ឋបាលព្រៃឈើ  តាមដងផ្លូវ ក្រឡាប់រថយន្តស្លាប់មនុស្សម្នាក់ នៅខេត្តត្បូងឃ្មុំ