កូនប្រុស​បង្កើត​ខឹង​ឪពុក រំខាន​ដំណេក​ដេក យក​ដំបង​វាយ​ក្បាល​និង​កាប់ ស្លាប់​

​បន្ទាយមានជ័យ: កូនប្រុស​តិ​រិ​ច្ឆា​ន​ខឹង​ឪពុក រំខាន​ដំណេក បាន​យក​ដំបង​ឈើ​ជ្រុង​វាយ​ក្បាល ហើយ​ប្រទះឃើញ​កាំបិតផ្គាក កាប់​ឪពុក ដែល​កំពុង​អង្គុយ​វ៉ៃ​ឫស្សី ធ្វើរ​នាង​ផ្ទះ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ វេលា​ម៉ោង ១២​និង​៣០​នាទី ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​បឹង​សិលា ឃុំ​ច​ង្ហា ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​លោក​ឆេង​អ៊ី សុខា អធិការនគរបាល​ស្រុក​អូរជ្រៅ​បាន​ប្រាប់​សារពត៌មាន​ថាៈ​ជនរងគ្រោះ មួន ហ៊ាង អាយុ ៥៩ ឆ្នាំ កំពុង​អង្គុយ​វាយ​ប្ញ​ស្សី​ធ្វើ​ជញ្ជាំងរ​នាង​ត្រូវបាន ជា​កូនបង្កើត ឈ្មោះ ហ៊ាង កូយ អាយុ​៣៣​ឆ្នាំ ខឹង​ឪពុក​រំខាន​ដំណេក បាន​យក​ឈើ​ជ្រុង វាយ​ចំក្បាល​ពីក្រោយ និង​យក​កាំបិត​ខ្វែវ កាប់​ដាច់​ដៃ និង​កាប់​ត្រូវ​ត្រង់​ជើង​បណ្តា​ឲ្យ​ស្លាប់ នៅនឹងកន្លែង​កើតហេតុ​។​ (​ជនសង្ស័យ​មាន​ជំងឺសរសៃប្រសាទ​ន៍​ត​ពូជ​មក​)

​លោក​ឆេង​អ៊ី សុខា បាន​បន្តទៀតថា សមត្ថកិច្ច​ប៉ុស្តិ៍ និង​ជំនាញ បាន​ឃាត់ខ្លួន​ជន​ង្ស័​យ យកមក​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕