បើដាក់គេ Close Friend នៅ​ក្នុង​ហ្វេសប៊ុក យើង​អាច​ដឹង​អ្វីខ្លះពី​សកម្មភាព​របស់គេ? ហើយ​គេ​ដឹង​អត់ ថា​យើង​ដាក់​គេ​ជា Close Friend?

ប្រិយមិត្តភាគច្រើន ប្រាកដជា​បាន​ស្គាល់ ជាមួយ​នឹង មុខ​ងារ Close Friend ដោយ​ក្រុម​ហ៊ុន ហ្វេស​ប៊ុក បាន​បង្កើតវា​ឡើង ដើម្បី​ផ្តល់ភាព ងាយ​ស្រួល សម្រាប់​អ្នក ដែល​មាន​មិត្តភក្តិ ស្និទ្ធស្នាល ជិតដិតគ្នា ដើម្បី​ដឹង​ថាតើ គេបានធ្វើសកម្មភាព អ្វីខ្លះ នៅលើហ្វេសប៊ុក។

បើដាក់គេ Close Friend នៅ​ក្នុង​ហ្វេសប៊ុក យើង​អាច​ដឹង​អ្វីខ្លះពី​សកម្មភាព​របស់គេ? ហើយ​គេ​ដឹង​អត់ ថា​យើង​ដាក់​គេ​ជា Close Friend?

យ៉ាងណាមិញ សម្រាប់មនុស្ស ភាគជាច្រើន មិនបានប្រើប្រាស់ វាទៅតាមគោលការណ៍ បែបនេះទេ ដោយ​គេ ដាក់មុខងារនេះ សម្រាប់តាមដាន ពីសកម្មភាព មនុស្សគេលួចស្រលាញ់ (Crush) ឬកំពុង​ស្រលាញ់ ថាតើគេបានធ្វើ សកម្មភាពអ្វីខ្លះ នៅលើហ្វេសប៊ុក។ ចុះលោកអ្នក មានដឹងដែរទេថា បើដាក់ Close Friend នោះ យើងអាចនឹង ដឹងពីសកម្មភាព អ្វីខ្លះ ដែលគេបានធ្វើនោះ?

ការដាក់ Close Friend ទៅលើនរណាម្នាក់ នៅលើ ហ្វេសប៊ុក អាចអោយយើង ដឹងនូវសកម្មភាព ដែលគេបានធ្វើ មួយចំនួន ដូចជា៖

  • ការបង្ហោះរូប ឬវីដេអូ, Status, Check-in និងការ Share របស់គេ
  • រូបភាព/ វីដេអូ ឬ Status ដែលគេបាន Likes និង Comments
  • រូបភាព/ វីដេអូ ឬ Status ដែលគេ ត្រូវបាន Tag ចូល

សម្រាប់របៀបកំណត់វិញ គឺគ្រាន់តែ ចូលទៅកាន់ ហ្វេសប៊ុក រួចចូលទៅកាន់ Account របស់អ្នក ដែល​អ្នក​ចង់កំណត់ > ចុចលើ Friends > Edit Friend List > ដាក់សញ្ញាធីកលើ Close Friends ជា​ការ​ស្រេច។

បើដាក់គេ Close Friend នៅ​ក្នុង​ហ្វេសប៊ុក យើង​អាច​ដឹង​អ្វីខ្លះពី​សកម្មភាព​របស់គេ? ហើយ​គេ​ដឹង​អត់ ថា​យើង​ដាក់​គេ​ជា Close Friend?

ចំណែកឯ របៀបចូលទៅមើល សកម្មភាពរបស់គេនោះ សូមចុចលើ More > Close Friends រួចវាបើក នូវផ្ទាំងថ្មី ដែលបង្ហាញសុទ្ធតែសកម្មភាព របស់គេបានធ្វើ នៅលើហ្វេសប៊ុក តែម្តង។

បើដាក់គេ Close Friend នៅ​ក្នុង​ហ្វេសប៊ុក យើង​អាច​ដឹង​អ្វីខ្លះពី​សកម្មភាព​របស់គេ? ហើយ​គេ​ដឹង​អត់ ថា​យើង​ដាក់​គេ​ជា Close Friend?

ក៏សូមបញ្ជាក់ដែរថា ការដាក់ Close Friend នេះដែរ គឺគេ ដែលជាម្ចាស់ Account ដែលយើងបាន ដាក់​ជា Close Friend នោះ មិនអាចដឹងបាននោះទេ។

ត្រឹមតែប៉ុណ្ណេះ អ្នកប្រាកដជាអាចចាប់ ភ័ស្តុតាងថាគេ បានធ្វើអ្វីខ្លះហើយ។ ក៏ប៉ុន្តែ វាអាចនឹងមិនអោយ យើងឃើញ ប្រសិនបើគេ កំណត់នូវ Privacy របស់គេ ដើម្បីមិនអោយ អ្នកដទៃមើលឃើញ ពីសកម្មភាព របស់គេ ហើយនៅក្នុងពេលនេះ ខេមបូសូមមិនលើកយក មកបង្ហាញនូវ របៀបកំណត់ Privacy នេះទេ។

  • ដោយ: Mai
  • 7:52 AM, 15 November
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ