​តើ​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ប្រយ័ត្ន​ពី​អ្វី​ខ្លះ​នៅ​ពេល​ជិះឡាន​?

​តើ​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ប្រយ័ត្ន​ពី​អ្វី​ខ្លះ​នៅ​ពេល​ជិះឡាន​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ ហើយ​ត្រូវការ​ទៅ​កន្លែង​ណា​លំហែកាយ ដូចជា ទៅ​ខេត្ត​ផ្សេងៗ ឬ​ប្រទេស​ជិតខាង​ដោយ​ប្រើ​ឡាន នោះ​អ្នក​គួរតែ​ប្រយ័ត្ន​នូវ​ចំនុច​មួយចំនួន​ក្នុង​ពេល​ជិះ​ឡាន ព្រោះ​បើ​អ្នក​មិន​ប្រយ័ត្ន វា​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព​អ្នក​បាន​។ តើ​មាន​ចំនុច​អ្វី​ខ្លះ​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​នោះ​?
 

​ក្លិន​មិនល្អ​
នៅពេល​ដែល​អ្នក​ឡើងដល់​ឡាន បើ​ឡាន​មាន​ក្លិន​មិនល្អ នោះ​យក​ល្អ​អ្នក​មិន​ត្រូវ​ជិះ​នោះទេ ព្រោះ​ក្លិន​ទាំងនោះ​អាច​ចម្លង​មេរោគ​ផ្សេងៗ​ចូល​ក្នុង​រាងកាយ​អ្នក ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកនឹង​កូន​ខ្លាំងណាស់ បើ​អ្នក​ត្រូវ​តែ​ជិះ ហើយ​មិន​អាច​ខាន​បាន អ្នក​អាច​ពាក់​ម៉ា​សបាន នោះ​វា​អាច​ជួយ​ទប់​ក្លិន​ទាំងនោះ​បាន​ខ្លះ​។​

បរិយាកាស​
នៅពេល​ដែល​អ្នក​ជិះ​បាន​មួយ​រយៈពេល អ្នក​អាច​បើក​កញ្ចក់​ដើម្បី​ស្រូប​យក​ខ្យល់​អាការ​បរិសុទ្ធ​បាន ប៉ុន្តែ​បើ​ឡាន​មាន​ចេញ​ផ្សែង អ្នក​មិន​ត្រូវ​បើក​ទេ ព្រោះ​ផ្សែង​ទាំងនោះ​អាច​បំផ្លាញ​សុខភាព​អ្នក និង​កូន​យ៉ាង​ងាយ​។​

សីតុណ្ហភាព​
នៅពេល​ដែល​អ្នក​ជិះ​ឡាន អ្នក​មិន​ត្រូវឱ្យ​សីតុណ្ហភាព​ក្នុង​ឡាន​ខ្ពស់ជាង​សីតុណ្ហភាព​ក្រៅ​នោះទេ អ្នក​អាច​តម្រូវ​សីតុណ្ហភាព​ឱ្យ​ស្រដៀង​នឹង​សីតុណ្ហភាព​ខាងក្រៅ​បាន ដើម្បី​ចៀសវាង​កុំឱ្យ​មាន​អា​ការៈមិន​ស្រួល​ក្រោយពេល​ចុះ​ពី​ឡាន​។​

សុវត្ថិភាព​ក្នុង​ការ​អង្គុយ​
នៅក្រោយពេល​ដែល​អ្នកឡើង​ឡានរួច អ្នក​ត្រូវ​តែ​ដាក់​ខ្សែក្រវ៉ាត់ ហើយ​កន្លែង​សម្រាប់​ផ្អែក​ខ្នង​អ្នក​អាច​ដាក់​វា​ឱ្យ​មាន​រាង​ទ្រេត​ទៅក្រោយ​បន្តិច​។​

កម្រើក​
នៅពេល​ដែល​អ្នក​ជិះ​ឡាន​យូរ អ្នក​ត្រូវ​តែ​ចុះ​ពី​ឡាន​ដើម្បី​ដើរ​ខ្លះ ហើយ​កម្រើក​ខ្លះ ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​កូន​ក្នុង​ផ្ទៃ ព្រោះ​កូន​អាច​កម្រើក​បាន​ខ្លះ​ក្នុង​ផ្ទៃ ដោយ​មិន​នៅ​តែ​មួយ​កន្លែង​ដូច​អ្នក​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។