អាមេរិក និង​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស អំពាវ​នាវ​ឲ្យទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​មេ​បក្សប្រឆាំង

សហរដ្ឋ​អាមេរិក និង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch នៅ​ថ្ងៃ​សៅរ៍​ទី​១៤ ខែ​វិច្ឆិកា​នេះ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​លុប​ចោល ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី ក្រោម​ហេតុផល​នយោបាយ។ ការ​អំពាវ​នាវ​របស់​សហ​រដ្ឋ​អាមេរិក និង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស បាន​ធ្វើ​ឡើង​ក្រោយ​ពី អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី១៣ វិច្ឆិកា។ អ្នក​នាំ​ពាក្យ​ទីស្តីការ​គណ​រដ្ឋ​មន្ត្រី​ថា មិន​ជាប់​ពាក់​ព័ន្ធ​នយោបាយ​ទេ។