មាន​ជំងឺ​ពុក​ឆ្អឹង​ហើយ​គួរ​ដោះស្រាយ​បែប​ណា​បើសិនជា​មិន​ចង់​ប្រើ​ថ្នាំ​ព្យាបាល​

មាន​ជំងឺ​ពុក​ឆ្អឹង​ហើយ​គួរ​ដោះស្រាយ​បែប​ណា​បើសិនជា​មិន​ចង់​ប្រើ​ថ្នាំ​ព្យាបាល​

​យ៉ាងហោចណាស់ ក៏​មាន​មនុស្ស​ប្រមាណ​២០០​លាន​នាក់​នៅលើ​ពិភពលោក​កំពុងតែ​មាន​បញ្ហា​ពុក​ឆ្អឹង​នេះ​។ ជំងឺ​ពុក​ឆ្អឹង​កើតឡើង​ដោយសារតែ​មាន​ការ​ផ្សំគ្នា​រវាង​ការ​ខ្សោយ​កំហាប់​ឆ្អឹង និង​លែង​មាន​ការរួមបញ្ចូល​គ្នា​នៃ​ការបង្កើត​ឆ្អឹង​ឡើងវិញ​។ ការ​បាក់បែក​ឆ្អឹង​ភាគច្រើន​កើតឡើង​នៅ​ឆ្អឹងកដៃ សន្លាក់​ត្រគៀក និង​ឆ្អឹង​កង​ខ្នង​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ករណី​បែប​នេះ​ក៏​កើតឡើង​លើ​ឆ្អឹង     ផ្សេងៗ​បានដែរ​។ ជំងឺ​ពុក​ឆ្អឹង​បណ្តាលមកពី​ការប្រែប្រួល​កំហាប់​ជាតិ​រ៉ែ​បង្កើត​ឆ្អឹង និង​ឥទ្ធិពល​ទៅលើ​គុណភាព​នៃ​ឆ្អឹង​។ ការថយចុះ​នៃ​កំហាប់​ឆ្អឹង​ច្រើន​កើត​លើ​មនុស្ស​ចាស់ ជា​ពិសេស​ស្ត្រី​ដែល​រាំងរដូវ​តែម្តង​។ ទោះបីជា​យ៉ាងណា​ក៏ដោយ សព្វថ្ងៃ​នេះ​គេ​ដឹងថា មនុស្ស​វ័យ​ជំទង់ និង​ក្មេងៗ​ដែល​មិន​មាន​ការលូតលាស់​ឆ្អឹង​ត្រឹមត្រូវ​នោះ​ក៏​មាន​និន្នាការ​កើត​ជំងឺ​ពុក​ឆ្អឹង​តាំងពី​វ័យក្មេង​ដែរ​។ ដោយ​យោង​ទៅតាម​ភាព​ផុយ​ឆ្អឹង​កាន់តែ​ខ្លាំង​នោះ អ្នកជំងឺ​នឹងរង​ការ​បាក់បែក​ឆ្អឹង​យ៉ាង​ងាយ​ទោះបីជា​ធ្វើ​សកម្មភាព​តិចតួច​ដូចជា ក្អក បត់​ខ្លួន ដួល ឬ​លើ​ក​របស់​តិចតួច​ក៏ដោយ​។

​ជំងឺ​ពុក​ឆ្អឹង​ត្រូវបាន​គេ​សង្កេតឃើញថា​មាន​ការ​កើត​មាន​ញឹកញាប់​លើ​មនុស្ស​ប្រុស​ស្រី​ជនជាតិ​អាស៊ី ព្រមទាំង​អ្នក​មាន​ស្បែក​ស​។ ប៉ុន្តែ​ស្ត្រី​ដែល​ជា​ជនជាតិ​អាហ្វ្រិក​កាត់​អាមេរិក​វិញ​បែរជា​មិន​សូវ​ប្រឈមមុខ​នឹង​ជំងឺ​នេះ​ទៅ​វិញ​។

ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​វិធី​ព្យាបាល​អាការៈ​ឆ្អឹង​ពុក​មួយចំនួន​ដែលម​នុស្ស​ភាគច្រើន​អាចធ្វើ   បាន​។

ការ​ហាត់ប្រាណ​
ការ​ហាត់ប្រាណ​រង​សម្ពាធ​ដូចជា​ការលើក​ទម្ងន់ សុទ្ធតែ​ត្រូវបាន​គេ​ណែនាំ​ឱ្យ​ធ្វើ​ដើម្បី​បង្កើន​កំហាប់​ឆ្អឹង​លើ​មនុស្ស​ចាស់ ព្រមទាំង​ពង្រឹង​ដល់​ទំហំ​ឆ្អឹង និង​សាច់ដុំ​លើ​ស្ត្រី​វ័យក្មេង​ថែមទៀត​។ ការ​រាំ ដើរ រត់ ឡើងជណ្តើរ​នឹង​ពង្រឹង​ដល់​ភាព​រី​ផ្លិក​បន្ថែមទៀត​ក្រៅពី​ពង្រឹង​ដល់​សាច់ដុំ សន្លាក់ និង​ឆ្អឹង​។ ការហាត់​ក្បាច់​តៃ​ជិក៏​ជា​ឧទាហរណ៍ដ៏​ល្អ​មួយ​សម្រាប់​ពង្រឹង​ដល់​តុល្យភាព​រាងកាយ​ល្អ និង​ចៀសផុត​ពី​ការ​ដួល និង​បាក់ឆ្អឹង​ដែរ​។

វីតាមីន D និង​កាល់ស្យូម​
ស្ត្រី​ដែល​ឆ្លងកាត់​ការ​រាំង​រដូវ សុទ្ធតែ​ជា​មនុស្ស​ដែល​ត្រូវ​បាត់បង់​កំហាប់​ឆ្អឹង​ហើយ ដូច្នេះ​ក៏​ជា​មនុស្ស​ដែល​ត្រូវការ​ទទួលទាន​ទឹកដោះគោ យ៉ា​អួ និង​ត្រី​សាល​ម៉ុង​ព្រោះ​វា​ជា​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម​។ វីតាមីន D អាច​ជួយ​ឱ្យ​កាល់ស្យូម​ក្នុង​ចំណីអាហារ​ត្រូវ​បាន​ស្រូប​ចូល​ទៅ​ប្រើប្រាស់​ក្នុង​រាងកាយ​បាន​។ ថ្នាំ​បំប៉ន​ជាតិ​កាល់ស្យូម​ក៏​អាច​ញ៉ាំ​ដោយ​មាន​ការណែនាំ​ពី​គ្រូពេទ្យ​ដែរ​។

បង្ការ​ការ​ដួល​
អ្នក​ដែល​មាន​ជំងឺ​ពុក​ឆ្អឹង​គួរតែ​ថែរក្សា​សុខភាព​ភ្នែក និង​ត្រចៀក​ឱ្យបាន​ល្អ​ដើម្បី​ចៀសផុត​ពី​ការ​ដួល   បណ្តាលឱ្យ​បាក់បែក​ឆ្អឹង​បាន​។ ត្រូវ​ពាក់​ស្បែកជើង​ឱ្យបាន​សមរម្យ​ទៅ​នឹង​កន្លែង​ដែល​ធ្វើដំណើរ​។
មាន​ជំងឺ​ពុក​ឆ្អឹង​ហើយ​គួរ​ដោះស្រាយ​បែប​ណា​បើសិនជា​មិន​ចង់​ប្រើ​ថ្នាំ​ព្យាបាល​

គ្រឿងផ្សំ​ក្នុង​ទឹកដោះគោ​
ទឹកដោះគោ​គឺជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​ជាតិ​កាល់ស្យូម ហើយក៏​ជា​វិធី​ព្យាបាល​ដ៏​ល្អ​មួយ​ចំពោះ​ជំងឺ​ពុក​ឆ្អឹង​ផងដែរ​។
មាន​ជំងឺ​ពុក​ឆ្អឹង​ហើយ​គួរ​ដោះស្រាយ​បែប​ណា​បើសិនជា​មិន​ចង់​ប្រើ​ថ្នាំ​ព្យាបាល​

បន្លែ និង​ផ្លែឈើ​
ថ្នាំ​បំប៉ន​ជាតិ​រ៉ែ​មួយចំនួន​ឃើញថា​មិន​មាន​អំណះអំណាង​គ្រប់គ្រាន់​ថា​មាន​ប្រយោជន៍​ចំពោះ​ការបង្ការ​ជំងឺ​ពុក​ឆ្អឹង​ឡើយ ប៉ុន្តែ​ចំពោះ​បន្លែ និង​ផ្លែឈើ​មួយចំនួនធំ​បែរជា​មាន​ប្រយោជន៍​ទៅវិញ​។ ផ្លែ​ចេក និង​ប្រូ​ខូលី​សម្បូរ​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូម​។ ម្នា​ស់ ស្ពៃ​ស្ពីណា​ច តែ និង​សណ្តែក​សម្បូរ​ជាតិ​ម៉ាញ៉េ​ស្យូម​។ បន្លែ​ពណ៌​បៃតង និង​ទឹកក្រូច​ច្របាច់​សម្បូរ​វីតាមីន C តែ​ក៏​មាន​ប្រយោជន៍​ក្នុង​ការបង្ការ​ជំងឺ​ពុក​ឆ្អឺង​ដែរ​។
 

​ចៀសវាង​ការជក់បារី និង​កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន និង​គ្រឿង​ស្រវឹង​

មាន​ជំងឺ​ពុក​ឆ្អឹង​ហើយ​គួរ​ដោះស្រាយ​បែប​ណា​បើសិនជា​មិន​ចង់​ប្រើ​ថ្នាំ​ព្យាបាល​

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។