​រហែក​ទ្រនាប់​ក្នុង​សន្លាក់​ជង្គង់​គ្រូពេទ្យ​ព្យាបាល​បែបណា​?

​រហែក​ទ្រនាប់​ក្នុង​សន្លាក់​ជង្គង់​គ្រូពេទ្យ​ព្យាបាល​បែបណា​?

​ការព្យាបាល​ចំពោះ​ទ្រនាប់​ក្នុង​សន្លាក់​ជង្គង់រ​ហែក​ច្រើនតែ​ចាប់ផ្តើម​ដោយ​ការប្រើ​ថ្នាំ​សិន​។ គ្រូពេទ្យ​នឹង​ណែនាំ​ដូចខាងក្រោម​នេះ​៖

  • ​សម្រាក​៖ ចូរ​ចៀសវាង​សកម្មភាព​ផ្សេងៗ​ដែល​ធ្វើឱ្យ​ជង្គង់​ឈឺ​កាន់តែ​ខ្លាំង​ថែម​ទៀត ជាពិសេស​កម្ម​ភាព​ទាំងឡាយណា​ដែល​អាច​នាំឱ្យ​ជង្គង់រ​មួល​តែម្តង​។ អ្នក​ប្រហែលជា​ត្រូវ​ប្រើ​ឈើច្រត់​ដើម្បី​កុំឱ្យ​មាន​សម្ពាធ​លើ​ជង្គង់​ទៀត ព្រមទាំង​ជួយ​ដល់​ការ​ជា​ឡើងវិញ​។
  • ​ទឹកកក​៖ ទឹកកក​អាច​កាត់បន្ថយ​ការ​ឈឺជង្គង់ និង​ហើម​បាន​។ ចូរ​ប្រើ​ថង់​ទឹកកក​ស្អំ​នៅ​កន្លែង​ឈឺចាប់​នោះ​ម្តង ១៥​នាទី​។ ចូរ​ធ្វើបែបនេះ​ជា​រៀងរាល់ ៤ ទៅ​៦​ម៉ោង​ម្តង​ក្នុង​រយៈពេល​ពី​មួយ​ថ្ងៃ​ដំបូង ឬ​ពីរ​ថ្ងៃ​ដំបូង បន្ទាប់​មក​ធ្វើ​ឱ្យបាន​ច្រើន​តាមតែ​ត្រូវការ​។
  • ​ការប្រើ​ថ្នាំ​៖ ថ្នាំ​បំបាត់​ការឈឺចាប់​ក៏​អាច​បំបាត់​ការ​ឈឺជង្គង់​បានដែរ​។

​ការព្យាបាល​ដោយ​ចលនា​អាចជួយ​ពង្រឹង​ដល់​សាច់ដុំ​ជុំវិញ​សន្លាក់​ជង្គង់ និង​ជើងបាន​ដើម្បី​ជួយ​រក្សា​លំនឹង និង​ទ្រទ្រង់​ដល់​សន្លាក់​ជង្គង់​។

​បើសិនជា​ជង្គង់​នៅតែ​ឈឺ​ខ្លាំង ឬ​គាំង​ជាប់​នោះ គ្រូពេទ្យ​អាច​នឹង​ណែនាំ​ឱ្យ​ធ្វើ​ការវះកាត់​។ ពេលខ្លះ​ជម្រើស​នៃ​ការព្យាបាល​ដោយ​ជួសជុល​ទ្រនាប់​ក្នុង​សន្លាក់​ជង្គង់​ដែល​រហែក​ក៏​មាន​ប្រយោជន៍​ដែរ ជាពិសេស​ក្មេង និង​មនុស្ស​វ័យ​ជំទង់​។ បើសិនជា​ការ​រហែក​មិន​អាច​ជួសជុល​បានទេ ទ្រនាប់​នោះ​អាច​នឹង​ត្រូវ​ការកាត់តម្រឹម​។ ការវះកាត់​អាច​នឹង​ធ្វើ​តាមរយៈ​ការចុះ​ប្រហោង​ដ៏​តូច​ក្នុង​សន្លាក់​ជង្គង់​ដែល​គេ​ហៅថា Arthroscope​។ ក្រោយ​វះកាត់​រួច អ្នក​នឹង​ត្រូវ​ធ្វើ​ការហាត់​ប្រាណ​ដើម្បី​អាច​ពង្រឹង​ដល់​ភាពរឹងមាំ និង​ហ្នឹង​នរ​របស់​ជង្គង់​វិញ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។