​អត្ថប្រយោជន៍​នៃ​សណ្តែក​ពណ៌​ចម្រុះ

​អត្ថប្រយោជន៍​នៃ​សណ្តែក​ពណ៌​ចម្រុះ

​បើ​និយាយ​ពី​សណ្តែក វា​មាន​ច្រើន​ប្រភេទ​ណាស់ ហើយក៏​មាន​ពណ៌​ជាច្រើន​ផងដែរ ដូចនេះ​តើ​អ្នក​ធ្លាប់​បរិភោគ​គ្រប់​ប្រភេទ​ឬ​នៅ​? តើ​អ្នកដឹង​ទេ​ថា​សណ្តែក​ទាំងនោះ​វា​មាន​អត្ថប្រយោជន៍​ផ្សេងៗ​គ្នា​ទៅ​តាម​ប្រភេទ និង​ពណ៌​របស់​វា​? ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​បង្ហាញ​ប្រាប់​អ្នក​។​

សណ្តែក​លឿង​
នៅក្រោយពេល​ដែល​អ្នក​បរិភោគ​សណ្តែកលឿង​នេះ​រួច វា​នឹង​ជួយ​ធ្វើឱ្យ​អ្នក​រំលាយ​អាហារ​បាន​លឿន ដោយសារ​តែ​វា​ការពារ​ក្រពះ​ឱ្យមាន​សុខភាព​ល្អ ជាងនេះទៅទៀត វា​នឹង​ធ្វើឱ្យ​មុខ​អ្នក​មាន​ឈាម ដោយ​មិន​មាន​អាការៈ​ស្លេកស្លាំង​នោះទេ ម្យ៉ាងទៀត វា​នឹង​ជួយ​ធ្វើឱ្យ​អ្នកមាន​សុខភាព​រឹងមាំ មិន​ទន់ខ្សោយ​ឡើយ​។​
 
​សណ្តែក​ក្រហម​
​បើ​អ្នក​បរិភោគ​សណ្តែកក្រហម​ច្រើន នោះ​វា​នឹង​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​អ្នក បញ្ចុះ​ខ្លាញ់​ក្នុង​ឈាម ថែម​ទាំង​អាច​ជួយ​តម្រូវ​ជាតិ​ស្ករ​ក្នុង​ខ្លួន​អ្នក​ឱ្យ​មាន​លំនឹង ជាងនេះទៅទៀត វា​នឹង​ជួយ​អ្នក​បន្សាប​ជាតិ​ស្រារ​នៅពេល​ដែល​អ្នក​ស្រវឹង ជួយ​បន្សាប​ជាតិពុល និង​ការពារ​បេះដូង​ឱ្យមាន​សុខភាព​ល្អ​ទៀតផង​។​
 ​អត្ថប្រយោជន៍​នៃ​សណ្តែក​ពណ៌​ចម្រុះ
​សណ្តែក​ខៀវ​
​នៅក្នុង​សណ្តែកខៀវ​មាន​សារធាតុ​ម្យ៉ាង​ដែល​អាច​ធ្វើឱ្យ​អ្នក​ត្រជាក់​ក្នុង​នៅពេល​ដែល​អ្នក​មាន​ជំងឺ​ក្តៅ​ក្នុង ម្យ៉ាងទៀត​វា​នឹង​អាច​ជួយ​អ្នក​បញ្ចេញ​ជាតិពុល និង​អាច​ការពារ​ថ្លើម​របស់​អ្នក បើ​អ្នក​បរិភោគ​ជាមួយ​ទឹកឃ្មុំ​។​
 ​អត្ថប្រយោជន៍​នៃ​សណ្តែក​ពណ៌​ចម្រុះ
​សណ្តែក​ស​
​នៅក្នុង​សណ្តែក​សមាន​សារធាតុ​ជាច្រើន​ដែល​អាច​ការពារ​ប្រពន្ធ័​ការពាររាងកាយ​អ្នក​ឱ្យ​មាន​ភាពរឹងមាំ ដូចនេះ​ជំងឺ​ផ្សេងៗ​នឹង​មិន​អាច​បៀតបៀន​រាងកាយ​អ្នក​បាន​ឡើយ ជាងនេះទៅទៀត វា​នឹង​ជួយ​ការពារ​ប្រពន្ធ័​ដង្ហើមអ្នក​ឱ្យ​មានសុខ​ភាពល្អ ដោយ​មិន​ធ្វើឱ្យ​កើតមាន​ជំងឺ​ផ្សេងៗ​ឡើយ​ដូចជា ជំងឺហឺត​ជាដើម​។​
 ​អត្ថប្រយោជន៍​នៃ​សណ្តែក​ពណ៌​ចម្រុះ
​សណ្តែក​ខ្មៅ​
​អ្នក​អាច​បរិភោគ​សណ្តែកខ្មៅ​ច្រើន បើ​អ្នក​ចង់​ឱ្យ​សម្រស់​អ្នក​ស្ថិតស្ថេរ មិន​ងាយ​ចាស់ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​អាច​ជួយ​អ្នក​ឱ្យ​បញ្ចេញ​ជាតិពុល​ចេញមកក្រៅ​ឱ្យអស់ ការពារ​ក្រលៀន​អ្នក​ឱ្យ​មាន​សុខភាព​ល្អ និង​ដំណើរការ​បាន​ល្អ​ដូចគ្នា​៕
 ​អត្ថប្រយោជន៍​នៃ​សណ្តែក​ពណ៌​ចម្រុះ
​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។