អនុវត្ត​មួយថ្ងៃ ១០នាទី ជួយឲ្យអ្នកមើលទៅក្មេង​ជាងវ័យ ១៥ឆ្នាំ

នៅពេលដែល​វ័យរបស់អ្នកកាន់តែចាស់ ផ្ទៃមុខ​នឹង​កាន់តែ​ជ្រីវជ្រួញ។ ប៉ុន្តែមាន​ដំណោះស្រាយ​អាចជួយឲ្យអ្នកមិនងាយចាស់ ​ដោយមិន​ចាំបាច់​ត្រូវ​វះកាត់ គឺគ្រាន់តែ​អនុវត្ត​លំហាត់​ប្រាណ​​ផ្ទៃមុខប៉ុណ្ណោះ។
អ្នកត្រូវធ្វើលំហាត់ប្រាណ​ឲ្យបាន ៤ដង​ក្នុង ១ថ្ងៃ។ លំហាត់ប្រាណ​ថ្ងៃដំបូង អ្នកត្រូវ​ចំណាយពេល ៥នាទី ប៉ុន្តែក្រោយ​ពេលដែល​អ្នកកាន់តែ​មាន​ទំនុកចិត្ត អ្នកត្រូវ​ចំណាយ​ពេល​ត្រឹម​តែ ២នាទី។ លំហាត់ប្រាណ ៥នាទីប្រចាំថ្ងៃ​នឹងធ្វើឲ្យផ្ទៃមុខ​របស់​អ្នកមានការ​ផ្លាស់ប្តូរ។
 
អនុវត្ត​មួយថ្ងៃ ១០នាទី ជួយឲ្យអ្នកមើលទៅក្មេង​ជាងវ័យ ១៥ឆ្នាំ
មុនពេល​អ្នកចាប់ផ្តើម
អ្នកត្រូវ​អង្គុយចុះ ហើយ​ដកដង្ហើមវែងៗ។ ធ្វើឲ្យ​សម្ពាធចេញ​ពីសាច់ដុំរាងកាយ​របស់អ្នក។
ធ្វើលំហាត់​ប្រាណ.ក
យល់ល្អត្រូវ​ចាប់ផ្តើម​ដោយធ្វើលំហាត់ប្រាណ.ក ជាមុនសិន។ ត្រូវ​ប្រាកដថា ឆ្អឹងខ្នង​របស់អ្នក​ត្រង់។ បន្ទាប់​មកផ្អៀងក្បាល​របស់អ្នក​ពីម្ខាង​ទៅម្ខាង។ ធ្វើកុំបង្ខំ និង​ធ្វើបែប​នេះឲ្យ​បាន ៣ដង។
ផ្អៀងក្បាល​ទៅខាងឆ្វេង​រាប់ឲ្យបាន ៥ដង។ រួចធ្វើទៅខាង​ស្តាំម្តង។ ធ្វើលំហាត់ប្រាណបែបនេះ​ឲ្យបាន ៣ដង។
លំហាត់​ប្រាណភ្នែក
កុំធ្វើចលនា​ក្បាល ធ្វើចលនា​តែភ្នែកម្យ៉ាង​គត់ ដោយសម្លឹងមើល​ទៅលើតាម​ដែល​អាចមើល​ទៅបាន រាប់​ឲ្យបាន ៥ដង។ រួចសម្លឹង​មើលក្រោម​ម្តង​រាប់ឲ្យបាន ៥ដង។ ធ្វើបែប​នេះឲ្យ​បាន ៣ដង។
រក្សាក្បាល​របស់អ្នក​ឲ្យត្រង់ ហើយសម្លឹងមើលទៅ​ខាង​ស្តាំ។ រង់ចាំ​រាប់ឲ្យបាន ៥។ ធ្វើបែបនេះម្តង​ទៀតដោយ​សម្លឹងមើលទៅ​ខាងឆ្វេង។ ធ្វើលំហាត់ប្រាណ​បែបនេះឲ្យ​បាន ៣ដង។
ចលនាលំហាត់ប្រាណ​សាច់ដុំផ្ទៃមុខ​ផ្សេងទៀត
- លើកចិញ្ចើម​របស់អ្នកឡើងឲ្យ​បានខ្ពស់តាមដែល​អ្នកអាច​ធ្វើបាន និង​​រង់ចាំរយៈពេល ៥វិនាទី។
- លើកចិញ្ចើមឲ្យ​បានខ្ពស់ និងបើកភ្នែក​ស្របពេល​តែមួយ។
- ធ្វើបបូរមាត់​ជារាងរង្វង់​អក្សរ "O”។ រួចផ្លាស់ប្តូរ​ធ្វើជា​បបូរមាត់ញញឹម​រីកធំវិញ។ ធ្វើបែប​នេះឲ្យបាន ២-៣ដង។
- អង្គុយចុះ រួច​សម្លឹងមើល​ទៅខ្ពស់​តាមដែលអ្នក​អាចមើលបាន។ បូញមាត់របស់​អ្នក និងលានអណ្តាតចេញ ដើម្បីធ្វើចលនា​លំហាត់ប្រាណ.ក របស់អ្នក។
- ហារមាត់ រួចលានអណ្តាតរបស់អ្នកចេញឲ្យ​បានវែងតាមដែលអាចធ្វើបាន។ រង់ចាំ​រយៈពេល ២-៣វិនាទី។
- ធ្វើចលនា​ច្រមុះរបស់អ្នកពីម្ខាងទៅម្ខាងឲ្យ​បានច្រើនដងតាម​ដែលអ្នក​អាចធ្វើបាន។
ចលនាលំហាត់ប្រាណទាំង​នេះត្រូវចំណាយ​ពេលវេលា​តិចជាង​ធ្វើចលនា​លំហាត់ប្រាណ​រាងកាយ។ អ្នកមិនចាំបាច់​ត្រូវទៅ​លើកដុំដែក ប៉ុន្តែ​រយៈពេល ៥នាទី​ធ្វើឲ្យ​ផ្ទៃមុខ​របស់​អ្នក​ខុសប្លែក៕
ដោយ៖ ដារ៉ា
ប្រភព៖ healthylifevision

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • អនុវត្ត​មួយថ្ងៃ ១០នាទី ជួយឲ្យអ្នកមើលទៅក្មេង​ជាងវ័យ ១៥ឆ្នាំ