កម្លាំងអាវុធហត្ថ ចាប់ខ្លួនមុខសញ្ញា កាប់ប្លន់ យកទ្រព្យសម្បត្តិ ពេលយប់២នាក់ នៅសង្កាត់កាកាប

ភ្នំពេញ : កម្លាំងអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ  នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានស្រាវជ្រាវ រហូតចាប់ខ្លួនមុខសញ្ញាកាប់ ប្លន់យកទ្រព្យសម្បត្តិ ពីប្រជាពលរដ្ឋនៅពេលយប់ ចំនួន២នាក់ ស្ថិតនៅសង្កាត់កាកាប ។

មេបញ្ជាការ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ លោក ជឹម ឫទ្ធី បានបញ្ជាក់ថា យោងតាម សេចក្តីរាយការពីប្រជាពលរដ្ឋថាកាល
ពីវេលាម៉ោងប្រហែល១១ យប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ មានជនសង្ស័យមួយក្រុមមានគ្នាប្រហែល ៤ទៅ៥នាក់ ប្រដាប់ដោយដាវសាមម៉ូរ៉ៃបានវាយប្លន់ ប្រជាពលរដ្ឋ យកលុយយកទូរស័ព្ទ នៅចំណុចក្រោម ស្លាកប៉ាណូផ្សាយពាណិជ្ជកម្មស្រា XO ជិតសួនកុមារពោធិ៍ចិនតុង ទើបនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ស្ថិតចំណុចភូមិប៉ប៉្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កម្លាំង អ.ហ ខណ្ឌ បានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ខណ:បក្ខពួកផ្សេងទៀត បានរត់គេចខ្លួន។

ជនសង្ស័យទាំង២នាក់រួមមាន ១-ឈ្មោះឃី សុធា ហៅ ពេជ្រ អាយុ៣០ ឆ្នាំ និងទី២-ឈ្មោះ ភឹម វិច្ឆ័យ អាយុ២៦ឆ្នាំ ទីលំនៅបន្ទប់ជួលភូមិប៉ប៉្រកខាងជើង សង្កាត់កាកាប។

ក្រោយចាប់ខ្លួនជនសង្ស័យទាំង២នាក់ កម្លាំងអាវុធហត្ថ បានដកហូត

១-ដបជក់គ្រឿងញៀន១
២-ដែកកេះ៦
៣-ដាវសាមម៉ូរ៉ៃ៣
៤-កាំបិតតាំងតោ៦
៥-ញញួរ២
៦-ដែកឆាប៣
៧-ប្រដាប់ឆ្កឹះសោ៤
៨-ម៉ូតូចំនួន១គ្រឿង
៩-ប្រដាប់គាស់ផ្ទះមួយចំនួន។

បច្ចុប្បន្នបានបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ អ.ហ រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕

កម្លាំងអាវុធហត្ថ ចាប់ខ្លួនមុខសញ្ញា កាប់ប្លន់ យកទ្រព្យសម្បត្តិ ពេលយប់២នាក់ នៅសង្កាត់កាកាប
កម្លាំងអាវុធហត្ថ ចាប់ខ្លួនមុខសញ្ញា កាប់ប្លន់ យកទ្រព្យសម្បត្តិ ពេលយប់២នាក់ នៅសង្កាត់កាកាប

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត