ទុស្សេចរន្តអគ្គិសនី​​ឆេះ​ផ្ទះ​លក់​គ្រឿងសំណង់​​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​២

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​«​កោះសន្តិភាព​»​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​លក់​គ្រឿងសំណង់​មួយ​កន្លែង​ដែល​មាន​យីហោ លី ដេ​គ័​រ ដែល​មា​នទី​តាំងនៅ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​២ និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ វិច្ឆិកា ២០១៥ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា អគ្គិភ័យ​នេះ​មិន​បណ្ដាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី និង​មិន​បណ្ដាល​ឲ្យ​មនុស្ស​ណា​ម្នាក់​ស្លាប់ ឬ​រង​របួស​ឡើយ ប៉ុន្តែ​បាន​បណ្ដាល​ឲ្យ​ខូចខាត​សម្ភារ​ស្ទើរតែ​ទាំងស្រុង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​នៅ​លើ​កាសែត​កោះសន្តិភាព