​គ​ណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យឃាត់ខ្លួន​ជនប្រុស​ស្រី​៣​នាក់​​​មាន​លាក់​ដែក​ចុង​ស្រួច​ជាប់​ម៉ូតូ

រាជ​ធានីភ្នំពេញ ​៖​ ជន​សង្ស័យ​ប្រុស​ស្រី​ចំនួន​ចំនួន​0៣នាក់​ត្រូវ​បាន​កំលាំងគ​ណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍សែន​ជ័យ​ឃាត់ខ្លួន ​ខ​ណៈ​ពេលហៅ​ត្រួត​ពិនិត្យ​ឃើញ​មាន​លាក់​ទុក​​ដែកឆាប​ចុង​ស្រួច​ក្រោម​កែបម៉ូតូ​។

ជន​សង្ស័យ​ត្រូវ​បាន​ឃាត់​ខ្លួន​​កាលពី​ម៉ោង​៨ ​និង៣០​នាទី​យប់ ​ថ្ងៃ​ទី១៤ ​វិច្ឆិកា ២០១៥ នៅ​ចំណុច​មុខ​សង្គមវិទ្យា​ ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ក្រុម​ទី១​ ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជនសង្ស័យ​ ១-​ឈ្មោះ​ស៊ឹ​ម ខួច ភេទ​ប្រុស​ អាយុ​១៧ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ ​ស្នាក់​នៅភូមិ​ព្រៃ​ទា ​សង្កាត់​ចោម​ចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​​មានស្រុក​កំណើត​ភូមិ​តា​ធ​ម ​ឃុំ​វាល​ពង់ ​ស្រុក​ថ្ពង​ ខេត្តកំពង់ស្ពឺ​ (​អ្នក​បើក​ម៉ូតូ​)​ ២-​ឈ្មោះ​ប៉ិត ប៊ុ​ន​លី ភេទ​ប្រុស​ អាយុ​20​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ខណ្ ឌ​ពោធិ៍​សែន​ជ័យ​​ ​មានស្រុក​កំណើត​ភូមិ​ពុទ្ធ​តា​សាម ​ឃុំ​ស្ទឹង​ ស្រុក​ត្រាំ​ង​ ខេត្តតាកែវ និង​៣-​ឈ្មោះ​ប្រុ​ក សុខ​ឡេ​ង ភេទ​ស្រី ​មុខរបរ​កម្ម​ការិ​នី​រោងចក្រ ស្នាក់​នៅ​ភូមិ​ព្រៃ​ទា ​សង្កាត់ចោម​ចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​ភូមិ​តា​ធ​ម​ ឃុំ​វាល​ពង់​ ស្រុក​ថ្ពង ​ខេត្តកំពង់ស្ពឺ​(​ស្ត្រី​តែងខ្លួន​ជា​ប្រុស​)​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់ឱ្យ​ដឹង​ថា ​មុន​ឃាត់ខ្លួន​ជន​ទាំង​៣នាក់​ខាងលើ ​​កំលាំង​គ​ណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដឹកនាំ​ដោយ​លោក​យ៉ិ​ន គា នាយក​រដ្ឋ​បាលខណ្ឌ​ និង​លោក​យ៉​ន សុ​ធន អធិការរងខណ្ឌ​បាន​ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិផ្ទុះ​នៅ​ចំណុច​ខាងលើ​ស្រាប់តែ​បានឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​មួយ​គ្រឿងធុន​សេ​125​ ពណ៌ខ្មៅ​ ស៊េរី​2012 ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BK-8458 ឆ្លងកាត់​ចំណុច​ខាង​លើក៏​ឃាត់​ធ្វើការ​ត្រួតពិនិត្យ​ស្រាប់តែ​នៅ​ក្រោម​កែបម៉ូតូ​ឃើញ​មាន​លាក់ទុក​ដែកឆាប​ចុង​ស្រួចក៏​នាំ​ខ្លួន​យក​មក​សាកសួរ​នៅ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​តែ​ម្តង​៕