ចម្លែកមែន! សត្វផេនឃ្វីន ចេះបបួលគ្នា រត់គេចពីសួនសត្វ ដូចក្នុងរឿងតុក្កតាអញ្ចឹង (មានវីដេអូ)

ដាណឺម៉ាក៖ សកម្មភាពដ៏កម្រកើតឡើងមួយ ដែលសត្វផេនឃ្វីនមួយក្រុម បានបបួលគ្នា រត់គេចចេញពីក្នុងសួនសត្វមួយកន្លែងក្នុងប្រទេស ដាណឺម៉ាក ប្រៀបដូចជាតួតុក្កតាជាសត្វផេនឃ្វីន ក្នុងរឿងតុក្កតា Madagascar និងបានធ្វើឲ្យមានការ ចាប់អារម្មណ៍ពេញបណ្តាញសង្គមផងដែរ។

ចម្លែកមែន! សត្វផេនឃ្វីន ចេះបបួលគ្នា រត់គេចពីសួនសត្វ ដូចក្នុងរឿងតុក្កតាអញ្ចឹង (មានវីដេអូ)ចម្លែកមែន! សត្វផេនឃ្វីន ចេះបបួលគ្នា រត់គេចពីសួនសត្វ ដូចក្នុងរឿងតុក្កតាអញ្ចឹង (មានវីដេអូ)

សកម្មភាពនេះត្រូវបានអ្នកយាមក្នុងសួនសត្វ Odense Zoo ថតបាន នៅពេលអ្នកយាមសួនសត្វ ឃើញស្នាមជើងរបស់សត្វផេនឃ្វីន នៅលើព្រិលទឹកកក ហើយដើរតាមដានជើងផេនឃ្វីន ក៏ប្រទះឃើញ សត្វផេនឃ្វីន ៥ក្បាល កំពុងតែបម្រុងរកច្រកចេញ ពីក្នុងសួនសត្វ  ប៉ុន្តែនៅពេលអ្នកយាមជួបពួកវាភ្លាម សត្វផេនឃ្វីនទាំងនោះ ក៏ស្រែក​ និងរត់បកក្រោយវិញតែម្តង។

ក្រោយមក បុគ្គលិកក្នុងសួនសត្វ Odense Zoo បានបង្ហោះវីដេអូដ៏គួរអស់សំណើច ក្នុងវេបសាយយូធូប ដោយបានសរសេររៀបរាប់បែបកំប្លែងថា ប្រហែលជាសត្វផេនឃ្វីនរបស់យើង បានមើលរឿង Madagascar ច្រើនពេកហើយទើបមានរឿងបែបនេះកើតឡើង៕
ចម្លែកមែន! សត្វផេនឃ្វីន ចេះបបួលគ្នា រត់គេចពីសួនសត្វ ដូចក្នុងរឿងតុក្កតាអញ្ចឹង (មានវីដេអូ)ចម្លែកមែន! សត្វផេនឃ្វីន ចេះបបួលគ្នា រត់គេចពីសួនសត្វ ដូចក្នុងរឿងតុក្កតាអញ្ចឹង (មានវីដេអូ)
សកម្មភាព ពេលសត្វផេនឃ្វីនរកគេចពីសួនសត្វ

ទស្សនាវីដេអូ ខាងក្រោមនេះ ៖

្រភព

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត