តំណាប់​ផ្លែ​ស្រកានាគ​

Sanofi

*​គ្រឿងផ្សំ​
-​សាច់​ស្រកានាគ​ពណ៌​ស្វាយ ៥០០ ក្រាម​
-​ស្ករស ២៥០ ក្រាម​
-​ទក​ក្រូចឆ្មារ ៣ ស្លាបព្រា​បាយ​
-​ចាហួយ​ប្រភេទ​បន្ទះ​ក្លាស្សេ​ ​ទាល់តែ​ទន់ ១ បន្ទះ​


* វិធី​ធ្វើ​
១) យក​សាច់​ស្រកានាគ និង ស្ករស​ដាក់​ក្នុង​ឆ្នាំង​រួច​រំងាស់​ដោយ​ប្រើ​ភ្លើង​តិចៗ ។ ក្នុងពេល​កំពុង​រំងាស់​ត្រូវ​ប្រើ​វែក​សង្កត់​សាច់​ស្រកានាគ​ឱ្យ​បែក រួច​រំងាស់​រហូត​ទាល់តែ​ស្អិត​ខាប់​ល្មួត ។​
២) ដាក់​ទឹកក្រូច​ឆ្មារ និង ចាហួយ​បន្ទះ រំងាស់​បន្ត​រហូត​ទាល់តែ​ខាប់​ស្អិត ។ បន្ទាប់មក​ទុកឱ្យ​ត្រជាក់ រួច​ដួស​ដាក់​កែវ​ទុក​បរិភោគ ៕



Related