អាថ៌កំបាំងនៃពុកមាត់ អាចបកស្រាយពីខ្លួនរបស់អ្នក

តើ​អ្នកដឹងទេថា ពុកមាត់អាចបកស្រាយពីខ្លួនរបស់អ្នកបាន? សូមមើល​រូបភាពទាំងនេះ ហើយ​អាច​អត្ថបទខាងក្រោម​ អ្នក​នឹង​ដឹងថា​ខ្លួនឯង​ជាមនុស្សបែបណា។   
 
អាថ៌កំបាំងនៃពុកមាត់ អាចបកស្រាយពីខ្លួនរបស់អ្នក
១. ពុកមាត់​រ៉ុយៗ
បុរសប្រភេទនេះ​​មានរាងកាយ​រឹងមាំ និង​មានសមត្ថភាព​ខ្ពស់។ ពិសេសជាមនុស្សដែលមានភាពរួសរាយ និងចូលចិត្តធ្វើកិច្ចការ​គ្រប់យ៉ាង មិនខ្វល់​ថាជាការងារ​តូចតាចឡើយ ក៏ប៉ុន្តែអ្នកជាមនុស្សដែលឆាប់ធុញទ្រាន់ មានន័យថា ជាមនុស្សចិត្តរាយមាយ។
២. មានតែពុកមាត់ខាងលើ
បើទោះបីជាអានុភាពនៃពុកមាត់​អាចធ្វើឲ្យ​មនុស្សខ្លាច​ក៏ពិតមែន តែមនុស្សប្រភេទនេះ​ជាសុភាពបុរស, ទន់ភ្លន់ចំពោះ​មនុស្សស្រី។ ប៉ុន្តែមានអំនួត​បន្តិច ហើយ​ស្រឡាញ់​និស្ស័យ​របស់ខ្លួន។
៣. ពុកមាត់ចៀម និង​ពុកមាត់លើ
ជាបុរស​រូបសង្ហារគួរ​ឲ្យទាក់ទាញ ប៉ុន្តែ​ការពិត គាត់​ជាមនុស្ស​មាន​បេះ​ដូង​ទន់ភ្លន់។
៤. ពុកមាត់ចៀម
ជាបុរសមានលក្ខណៈ​សម្បត្តិសុភាព​រាបសារ, ​ចូលចិត្តខ្វល់​ពីអ្វីដែល​អ្នក​ដទៃគិត, មិនបង្ហាញ​គំនិត​ក្នុងចិត្ត​ពិតប្រាកដ​ប្រាប់ដល់អ្នក​ដទៃឡើយ។ ជាធម្មតា អ្នក​ដឹកនាំ ឬ​អ្នក​នយោបាយ​តែងតែ​ទុកពុកមាត់​បែបនេះ។
៥. ពុកមាត់​ចំហៀងមុខ
ជាបុរសមានទំនុកចិត្តលើខ្លួន​ឯងខ្លាំង។ ចូលចិត្តម្តង​ស្នេហា​អ្នកនេះ ម្តង​ស្នេហា​អ្នកនោះ, មិនដែល​មានស្នេហា​គង់វង្ស​យូរអង្វែង​ឡើយ។
៦. ទាំងពុកមាត់ និងពុកចង្ការដុះជុំវិញមាត់
អ្នកជុំវិញខ្លួន​តែង​តែចូល​ចិត្ត​ពឹងពាក់​លើអ្នក។ ចំពោះរឿងស្នេហា អាចកើតចេញពិមិត្តភាពជាមួយនឹង​អ្នកដែលនៅក្បែរខ្លួន។
៧. ពុកមាត់ខ្លីរឹងៗ
ជាមនុស្ស​គិតរហ័ស ហើយ​ងាយ​នឹងប្រតិកម្ម។
៨. អត់មានពុកមាត់
ជាមនុស្សចេះ​ជួយខ្លួនឯង និងអ្នកដទៃ ហើយ​មានកម្រិតស្តង់​ដាខ្ពស់។ ចូលចិត្ត​មានស្នេហា​ពិតប្រាកដ និង​ជាមនុស្ស​អត់ធ្មត់។ ជាងនេះទៅទៀត​ជាមនុស្ស​ដែល​ហ៊ាន​ប្រឈម​មុខ​ការ​ពិត មិនខ្លាចភាពបរាជ័យឡើយ៕
ដោយ៖ ដារ៉ា
ប្រភព៖ lol24

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • អាថ៌កំបាំងនៃពុកមាត់ អាចបកស្រាយពីខ្លួនរបស់អ្នក