បទសម្ភាសន៍​ស្ដីពី​ការ​គ្រប់គ្រង​ធនធាន​រ៉ែ​ថ្ម​កែវ​និង​ចម្លាក់​ថ្ម​កែវ​នៅ​ខេត្ត​ពោធិ៍សាត់

ថ្ម​កែវ គឺ​ជា​អត្តសញ្ញាណ​របស់​ខេត្ត​ពោធិ៍សាត់ បាន​បង្ហាញ​តាម​រយៈ​ការ​ស្ថាបនា​រូប​ផ្ដិល​ខាត់​មួយ​ដ៏​ធំ ដោយ​រចនា​ពណ៌​ដូច​ថ្ម​កែវ​មាន​ជើង​ទម្រ​ដាក់​តាំង​នៅ​ចំ​កណ្ដាល​ទ្រូង​ផ្លូវ​ជាតិ​លេខ​៥ មុន​ធ្វើ​ដំណើរ​ដល់​ទី​រួម​ខេត្ត។

បច្ចុប្បន្ន ក្រុមហ៊ុន ផ្លូត អេស៊ា (Float Asia) ទទួល​បាន​ផ្ទៃ​ដី​វិនិយោគ​រ៉ែ​ថ្ម​កែវ​នៅ​លើ​ភ្នំ​តាសៃ ទំហំ​ជាង ១០០​ហិកតារ ឬ​ស្មើ​នឹង ១,១​គីឡូ​ម៉ែត្រ​ការ៉េ។ ចំណែក​សហគមន៍​ដាមភៀន ទទួល​បាន​ផ្ទៃ​ដី​វិនិយោគ​នៅ​ភ្នំ​យ៉ន ទំហំ ៦​ហិកតារ។ បច្ចុប្បន្ន មុខ​របរ​ចម្លាក់​ថ្ម​កែវ​មិន​សូវ​មាន​អ្នក​ប្រកប​ទេ ហើយ​រោង​សិប្បកម្ម​ខ្លះ​នៅ​ខេត្ត​ពោធិ៍សាត់ កំពុង​ប្រឈម​នឹង​ការ​បិទ​ទ្វារ។

សូម​ស្ដាប់​បទសម្ភាសន៍​របស់ លោក ជិន ជេដ្ឋា ជាមួយ​ប្រធាន​ការិយាល័យ​ធនធាន​រ៉ែ នៃ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ពោធិ៍សាត់ លោក ស៊ឹម សារឿន ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។