លោក សម រង្ស៊ី៖ «កម្ពុជា ជាស្រុក​កំណើត និងមាតុភូមិ​របស់​ខ្ញុំ ខ្ញុំត្រូវ​តែចូល​ទៅវិញ​ដាច់ខាត» (មាន​វីដេអូ)

កូរ៉េខាងត្បូង៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងអះអាងនៅចំពោះមុខពលករខ្មែរជាច្រើននាក់ នៅតំបន់គីមហេ ជិតទីក្រុងភូសាន់ ប្រទេសកូរ៉េខាងត្បូងថា រូបលោកនឹងវិលទៅកាន់ប្រទេសកម្ពុជាវិញ ព្រោះកម្ពុជាជាស្រុកកំណើតរបស់លោក ដើម្បីសង្គ្រោះជាតិរបស់លោក។

លោក សម រង្ស៊ី បានថ្លែងយ៉ាងដូច្នេះថា «កម្ពុជាជាស្រុកកំណើត និងមាតុភូមិរបស់ខ្ញុំ ខ្ញុំត្រូវតែចូលទៅវិញដាច់ខាត ដើម្បីសង្គ្រោះជាតិរបស់យើង ជំហររបស់ខ្ញុំគ្មានផ្លាស់ប្ដូរទេ»។ នេះបើយោងតាមវីដេអូរបស់លោក សម រង្ស៊ី បង្ហោះនៅលើ Facebook របស់លោកនាយប់ថ្ងៃសៅរ៍នេះ។

យោងតាមប្រធានអង្គរក្សរបស់ លោក សម រង្ស៊ី បានបញ្ជាក់ឲ្យដឹងថា លោក សម រង្ស៊ី នឹងវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ហើយសំបុត្រយន្តហោះក៏បានកក់រួចរាល់អស់ដែរ៕

សូមទស្សនាការថ្លែងរបស់លោក សម រង្ស៊ី នៅមុខពលករនៅកូរ៉េខាងត្បូង៖

១៤ វិច្ឆិកា ២០១៥ / 14 November 2015, 18:15 - 20:45ជំនួបជាមួយពលករខ្មែរ នៅតំបន់ គីម ហេ, ជិតទីក្រុង ភូ សាន់, ប្រទេស កូរ៉េខាងត្បូង។Meeting with Cambodian workers in Kimhae area, near Pusan city, South Korea.

Posted by Sam Rainsy on Saturday, November 14, 2015