បច្ចេកវិទ្យា​សាក​ថ្ម​​ទូរស័ព្ទ​ថ្មី Huawei តែ​៥​នាទី​សាក​បាន​៥០ភាគរយ


បច្ចេកវិទ្យា​សាក​ថ្ម​​ទូរស័ព្ទ​ថ្មី Huawei តែ​៥​នាទី​សាក​បាន​៥០ភាគរយ

ក្រុមហ៊ុន​ Huawei បាន​ធ្វើ​ការ​បង្ហាញ​ពី​បច្ចេកវិទ្យា​ថ្មី​របស់​ខ្លួន​ដែល​អាច​សាក​ថ្ម​ទូរស័ព្ទ​បាន​លឿន​​តាម​រយៈ​វីដេអូ​ខ្លី​មួយ​ដែល​មាន​ប្រវែងជាង​៣០​វិនាទី។

 

 

តាម​រយៈ​វីដេអូ​ខាង​លើ​ឃើញ​ថា​​បច្ចេកវិទ្យា​ថ្មី​របស់​​ Huawei អាច​បញ្ចូល​ថ្ម​ទំហំ​៣០០០mAh ពី​០​ទៅ​​៤៨​ភាគរយ​ក្នុង​ពេល​ត្រឹម​តែ​៥​នាទី​ប៉ុណ្ណោះ​ នេះ​មាន​ន័យ​ថា​វា​ប្រើ​ពេល​តែ​ប្រមាណ​១០​នាទី​ប៉ុណ្ណោះ​ដើម្បី​​បញ្ចូល​​ថាមពល​ថ្ម​​ឲ្យ​ពេញ។ បច្ចេកវិទ្យា​នេះ​ដែរ​ឃើញ​ថា​សាក​ថ្ម​ខុស​ពី​ធម្មតា​ ពោល​គេ​ត្រូវ​ដោះ​ថ្ម​ទូរស័ព្ទ​ចេញ​រួច​យក​វា​ទៅ​ដាក់​ក្នុង​ដុំ​បញ្ចូល​ថ្ម​របស់​ Huawei។

 

បច្ចេកវិទ្យា​សាក​ថ្ម​​ទូរស័ព្ទ​ថ្មី Huawei តែ​៥​នាទី​សាក​បាន​៥០ភាគរយ

 

យ៉ាង​ណា​ក្ដី​ក្រុមហ៊ុន​ទូរស័ព្ទ​ចិន​មួយ​នេះ​មិន​បាន​បញ្ជាក់​ទេ​ថា​ ពេល​ណា​គេ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​នេះ​ទៅ​លើ​ទូរស័ព្ទ​ជំនាន់​ថ្មី​របស់​ខ្លួន៕

 

ចុច​អាន៖ Facebook បង្កើត​ Tool ដៅ​ចំណុច​សុវត្ថិភាព ក្រោយ​ហេតុការណ៍​វាយ​ប្រហារនៅ​​បារាំង

 

បច្ចេកវិទ្យា​សាក​ថ្ម​​ទូរស័ព្ទ​ថ្មី Huawei តែ​៥​នាទី​សាក​បាន​៥០ភាគរយ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​​​​​​​ RedMondPie

នាំមកជូនដោយ

បច្ចេកវិទ្យា​សាក​ថ្ម​​ទូរស័ព្ទ​ថ្មី Huawei តែ​៥​នាទី​សាក​បាន​៥០ភាគរយ