ឪពុកម្តាយ មិនគួរធ្វេសប្រហែសទេ ជាពិសេស ដូចជាករណីជាប់ម្ជុលខ្ទាស់ក្នុងបំពង់ក នេះជាដើម

តៃវ៉ាន់៖ ព័ត៌មានមួយនេះកើតឡើងនៅលើទឹកដីកោះតៃវ៉ាន់មែន ប៉ុន្តែមាតាបិតាគ្រប់រូប គួរតែយកចិត្តទុកដាក់ ព្រោះវាជាករណីដែលអាចបង្កឲ្យកូនតូចៗរបស់លោកអ្នក ប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិតបាន។

ឪពុកម្តាយ មិនគួរធ្វេសប្រហែសទេ ជាពិសេស ដូចជាករណីជាប់ម្ជុលខ្ទាស់ក្នុងបំពង់ក នេះជាដើម

បើយោងទៅតាមការបង្ហោះផ្សាយពី ប្រភពព័ត៌មានបរទេសមួយ ឲ្យដឹងថា ទារកអាយុ១០ខែម្នាក់ បានលេបម្ជុលខ្ទាស់ ខណ:ពេលដែលម្តាយរបស់ក្មេងនេះ បានធ្វេសប្រហែសយកអាវដែលមានជាប់ម្ជុលខ្ទាស់ ទៅដាក់នៅជិតគ្រែគេងកូនរបស់ខ្លួន។ នៅពេលដែល ទារកបានមើលឃើញម្ជុលខ្ទាស់ជាប់ជាមួយក្រដាសស្លាក នៅនឹងអាវ ក៏ទាញយកមកលេបចូលមាត់តែម្តង។​

ក្រោយមកឪពុកក្មេងនេះ បានចូលមកដល់ក្នុងបន្ទប់ ដើម្បីមកយកអាវ ស្រាប់តែឃើញកូនតូចរបស់ខ្លួនកំពុងតែព្យាយាមលេបក្រដាសស្លាកដែលជាប់អាវ ទើបមានការចាប់អារម្មណ៍ថាមានអ្វីមួយមិនស្រួលបានកើតឡើង។ បុរសជាឪពុកបានយកប្រកាសស្លាកនោះចេញពីដៃកូនខ្លួន ហើយឲ្យនំស្រួយទៅគេញ៉ាំជំនួសវិញ ប៉ុន្តែនៅពេលនោះ ឪពុករូបនេះ មានការភ្ញាក់ផ្អើលពេលឃើញកូនរបស់ខ្លួន បែរជាក្អួតចេញជាមួយឈាមទៅវិញ។

បន្ទាប់មកឪពុកម្តាយរបស់ក្មេងតូចនេះ បានបញ្ជូនកូនខ្លួនទៅមន្ទីរពេទ្យភ្លាមៗ និងបានឲ្យគ្រូពេទ្យឆ្លុះមើលតាមកាំរស្មីអ៊ិច ទើបឃើញថា មានម្ជុលខ្ទាស់ជាប់នៅខាងក្នុងបំពង់ក។ គ្រូពេទ្យបានធ្វើការវះកាត់យកម្ជុលខ្ទាស់ចេញបានសំរេចទាន់ពេលវេលា និងមិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរដល់ទារកនោះទេ។

ទោះជាយ៉ាងណា នេះជាបទពិសោធន៍មួយ ដែលឪពុកម្តាយគ្រប់រូប គួរតែប្រុងប្រយ័ត្ន ព្រោះទារកតែងតែចាប់យករបស់ផ្សេងៗដាក់ចូលទៅក្នុងមាត់៕

ឪពុកម្តាយ មិនគួរធ្វេសប្រហែសទេ ជាពិសេស ដូចជាករណីជាប់ម្ជុលខ្ទាស់ក្នុងបំពង់ក នេះជាដើម
ឪពុកម្តាយ មិនគួរធ្វេសប្រហែសទេ ជាពិសេស ដូចជាករណីជាប់ម្ជុលខ្ទាស់ក្នុងបំពង់ក នេះជាដើម
ឪពុកម្តាយ មិនគួរធ្វេសប្រហែសទេ ជាពិសេស ដូចជាករណីជាប់ម្ជុលខ្ទាស់ក្នុងបំពង់ក នេះជាដើម
ឪពុកម្តាយ មិនគួរធ្វេសប្រហែសទេ ជាពិសេស ដូចជាករណីជាប់ម្ជុលខ្ទាស់ក្នុងបំពង់ក នេះជាដើម

វីដេអូខាងក្រោម៖

ប្រភព៖

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត