អគ្គិភ័យឆេះហាងលក់សម្ភារដេគ័រ យីហោ Lee Decor នៅមហាវិថី ម៉ៅសេងទុង សង្កាត់ផ្សារដេប៉ូទី១ ខូចខាតស្ទើរទាំងស្រុង(មានវីដេអូ)

ភ្នំពេញ៖ សេចក្តីរាយការណ៍ ពីភ្នាក់ងារសារព័ត៌មានដើមអម្ពិល បានឲ្យដឹងថា មានអគ្គិភ័យឆេះមួយ បានកើតឡើងទាំងកណ្តាលយប់ នៅផ្ទះលក់សម្ភារដេគ័រមួយកន្លែង យីហោ លីដេគរ៌ (Lee Decor) នៅម៉ោង២៖៥០នាទី យប់ឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅតាមបណ្តោយមហាវិថីម៉ៅសេទុង ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក បានបង្កឲ្យមានការភ្ញាក់ផ្អើល និងភិតភ័យដល់ប្រជាពលរដ្ឋ ដែលមានទីលំនៅក្បែរខាងនោះ ដោយបាននាំគ្នាប្រម៉ែប្រមូលសម្ភារៈចេញ ដោយខ្លាចអគ្គិភ័យនេះ ឆេះរាលដាលដល់លំនៅដ្ឋានរបស់ពួកគាត់។

បើតាមសំដីបុគ្គលិកដែលស្នាក់នៅទីនោះចំនួន៣នាក់ បានរៀបរាប់ប្រាប់ថា ពួកខ្លួនកំពុងតែដេកលង់លក់ យ៉ាងស្រួលស្រាប់តែ លឺសំឡេងផ្ទុះប្រ៉េបប្រិប ពេលឮពួកខ្លួនបានភ្ញាក់ នាំគ្នាទៅមើលស្រាប់តែឃើញអណ្តាតភ្លើង និងផ្សែងបានហុយភ្លាមនោះដឹងថា ឆេះផ្ទះសំរាប់ផ្ទុកសម្ភារៈ ហើយក៏បាននាំគ្នាយកបំពង់បាញ់ពន្លត់ និងរាយការណ៌ជូនទៅសមត្ថកិច្ច ដើម្បីឲ្យជួយហៅឡានទឹកមក។

ភ្លាមៗនោះកម្លាំងសមត្ថកិច្ច ខណ្ឌទួលគោកបានទូរស័ព្ទហៅឡានទឹក នៃការរិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបានរាជធានីភ្នំពេញ មកបាញ់ពន្លត់ភ្លាមៗផងដែរ តែទោះជាជួយបាញ់យ៉ាងណា ក៏ដោយក៏អគ្គិភ័យនោះ បានលេបត្របាក់សម្ភាៈអគ្គីសនី ដែលនៅល្វែងខាងក្រោយមានអំពូលដាក់តាំងលំអ តាមគេហដ្ឋានទំនើបៗនិងមានសម្ភារផ្សេងៗទៀត ដែលមានសម្ភារឆេះស្ទើរទាំងស្រុងផងដែរ ហើយក្នុងការបាញ់ពន្លត់នេះ ខាងការរិយាល័យបង្ការ និងពន្លត់ប្រើប្រាស់ទឹកអស់ជិត១០ឡាន៕


អគ្គិភ័យឆេះហាងលក់សម្ភារដេគ័រ យីហោ Lee Decor នៅមហាវិថី ម៉ៅសេងទុង សង្កាត់ផ្សារដេប៉ូទី១ ខូចខាតស្ទើរទាំងស្រុង(មានវីដេអូ)

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត