ប្រធានាធិបតីចិន អញ្ជើញចូលរួម កិច្ចប្រជុំកំពូល G20 នៅតួកគី និង APEC នៅហ្វីលីពីន

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ថា លោក ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានចាកចេញពីទីក្រុងប៉េកាំង ប្រទេសចិន ឆ្ពោះទៅកាន់ប្រទេសតួកគី តាមការអញ្ជើញពី សំណាក់ប្រទេសសហដៃគូ ដែលមានលោក Recept Tayyip Erdogan ថ្នាក់ដឹកនាំរបស់ប្រទេសតួកគី នាទីក្រុង Antalya កាលព្រឹកថ្ងៃសៅរ៍នេះ ក្នុងគោលបំណងដើម្បីចូលរួម ក្នុងកិច្ចប្រជុំកំពូល G20 ហើយនឹងបន្តចូលរួម កិច្ចប្រជុំកំពូល APEC ។

គេបានដឹងថា ដំណើរចាកចេញរបស់លោកប្រធានាធិបតីចិន ទៅកាន់ប្រទេសតួកគី និងប្រទេសហ្វីលីពីន ដោយគិតចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

គេបានដឹងថា កិច្ចប្រជុំកំពូលខាងលើ ដែលបានរៀបចំឡើង នៅក្នុងប្រទេសតួកគីនោះ គឺគេឃើញមានវត្តមាន ថ្នាក់ដឹកនាំកំពូលៗ ដូចជា លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ប្លាឌីមៀ ពូទីន ប្រធានាធិបតី នៃប្រទេសរុស្ស៊ី និងមេដឹកនាំមហាអំណាច សេដ្ឋកិច្ចក្នុងតំបន់ និងសហគមន៍អន្តរជាតិជាច្រើនទៀតចូលរួម ។

ប្រភពព័ត៌មានបានបញ្ជាក់ថា លោក ស៊ី នឹងទៅកាន់ក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១៧ ខែវិច្ឆិកា ហើយនឹងចូលរួមក្នុងកិច្ចប្រជុំកំពូល APEC នៅទីនោះ ផងដែរ ។

សម្រាប់ព័ត៌មានលម្អិត អំពីលទ្ធផល នៃកិច្ចប្រជុំកំពូលមួយនេះ នៅមិនទាន់មានការបូកសរុប និងបង្ហាញឲ្យដឹងនៅឡើយទេ ៕

ប្រធានាធិបតីចិន អញ្ជើញចូលរួម កិច្ចប្រជុំកំពូល G20 នៅតួកគី និង APEC នៅហ្វីលីពីន