ក្រុម​តោ​ខៀវ​ភ្នំពេញ​លើក​ពាន​អម្រឹត​ក្រោយ​ឈ្នះ​ប៉េណាល់ទី​ ៣-២ លើ BRAVO FC


ក្រុម​តោ​ខៀវ​ភ្នំពេញ​លើក​ពាន​អម្រឹត​ក្រោយ​ឈ្នះ​ប៉េណាល់ទី​ ៣-២ លើ BRAVO FC

ក្រុម​បាល់ទាត់​មិន​មែន​អាជីព តោខៀវ​ភ្នំពេញ (BLUE LION FC) បាន​លើក​ពាន​អគ្គនាយក​នៃ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ អម្រឹត រដូវ​កាល​ទី​១ បន្ទាប់​ពី​ឈ្នះ​ក្រុម​ BRAVO FC ក្នុង​លទ្ធផល​ប៉េណាល់ទី​កាត់​សេចក្ដី ៣-២ ។

 

ចំពោះ​ការ​ប្រកួត​ដែល​ធ្វើ​ឡើង​លើ​វាល​ស្មៅ​សិប្បនិម្មិត Central Park Sports Complex ក្នុង​តំបន់​អភិវឌ្ឍ​បឹង​កក់​កាល​ពី​ល្ងាច​ថ្ងៃ​ទី ១៣ ខែ​វិច្ឆិកា ឆ្នាំ ២០១៥ កន្លង​ទៅ​ ក្រុម​ទាំង​ពីរ​បាន​វាយ​សម្រុក​គ្នា​យ៉ាង​ជក់​ចិត្ត ដោយ​លទ្ធផល​ក្នុង​តង់​ទី​មួយ ក្រុម​ឯក​សណ្ឋាន​ពណ៌​ស​ខោ​ខ្មៅ BRAVO FC នាំ​មុខ​បណ្ដោះ​អាសន្ន ២-១។

 

ក្រុម​តោ​ខៀវ​ភ្នំពេញ​លើក​ពាន​អម្រឹត​ក្រោយ​ឈ្នះ​ប៉េណាល់ទី​ ៣-២ លើ BRAVO FC

 

ប្ដូរ​យុទ្ធសាស្ត្រ​លេង​ក្នុង​តង់​ទី​២ ក្រុម​តោ​ខៀវ​ភ្នំពេញ បាន​ធ្វើ​ការ​វាយ​សម្រុក​យ៉ាង​ខ្លាំង​ ធ្វើ​ឲ្យ​គូ​ប្រជែង​ធ្លាក់​ទម្រង់​លេង រហូត​មាន​ឱកាស​រក​បាន​មួយ​គ្រាប់​ទៀត។ ចប់​ការ​ប្រកួត​ក្នុង​តង់​ទី​២ ​ក្រុម​ទាំង​ពីរ​មាន​លទ្ធផល ២-២ ដែល​តម្រូវ​ឲ្យ​ស៊ុត​ប៉េណាល់ទី​កាត់​សេចក្ដី​រក​ជើង​ឯក​។

 

ចំពោះ​ការ​ស៊ុត​ប៉េណាល់ទី​កាត់​សេចក្ដី ក្រុម​តោ​ខៀវ​ភ្នំពេញ​ធ្វើ​បាន​ល្អ​ជាង ដោយ​យក​ឈ្នះ​លើ​គូ​ប្រជែង​ក្នុង​លទ្ធផល​ ៣-២។
ក្នុង​ពាន​រង្វាន់​នេះ ក្រុម​ចំណាត់​ថ្នាក់​លេខ​ ១ ទទួល​បាន​ពាន​មួយ និង​ទឹក​ប្រាក់ ៣០០ ដុល្លារ ចំណែក​លេខ ២ បាន​ទឹក​ប្រាក់ ១៥០ ដុល្លារ។

 

ក្រុម​តោ​ខៀវ​ភ្នំពេញ​លើក​ពាន​អម្រឹត​ក្រោយ​ឈ្នះ​ប៉េណាល់ទី​ ៣-២ លើ BRAVO FC

 

លោក ជា ផល្លារិន អគ្គនាយក​នៃ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ខាង​លើ បាន​ឲ្យ​ដឹង​ថា​ លោក​បង្កើត​ពាន​រង្វាន់​នេះ​ឡើង (ការ​ប្រកួត​រវាង​បុគ្គលិក​និង​បុគ្គលិក​អម្រឹត) ក្នុង​គោល​បំណង​ចង់​ឲ្យ​បុគ្គលិក​របស់​លោក​ទាំង​អស់​ចេះ​រឹត​ចំណង​មិត្តភាព ស្រលាញ់​គ្នា សាមគ្គី​គ្នា និង​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការ​ ដើម្បី​ភាព​រីក​ចម្រើន។ លោក​បន្ថែម​ថា កីឡា​នាំ​មក​នូវ​សុខភាព​ ដូច្នេះ​កីឡាករ​មិន​ត្រូវ​គុំកួន​គ្នា​ឡើយ​៕

 

ក្រុម​តោ​ខៀវ​ភ្នំពេញ​លើក​ពាន​អម្រឹត​ក្រោយ​ឈ្នះ​ប៉េណាល់ទី​ ៣-២ លើ BRAVO FC

 

អត្ថបទ៖ អ៊ុំ សុភក្តិ