៧​នាក់ ស្លាប់​ ១០​នាក់​​របួស​ដោយ​សារ​​ក្រឡាប់​រថភ្លើង​នៅ​បារាំង

៧​នាក់ ស្លាប់​ ១០​នាក់​​របួស​ដោយ​សារ​​ក្រឡាប់​រថភ្លើង​នៅ​បារាំង

យ៉ាង​តិច​ណាស់ ​មនុស្ស​៧​នាក់​បាន​បាត់បង់​ជីវិត ​​និង​១០​នាក់​ទៀត​បាន​រង​របួស​ ដោយ​សារ​​រថភ្លើង​មួយ​ខ្សែ​​បាន​បោះពួយ​យ៉ាង​លឿន​ហើយ​រអិល​ចេញ​ពី​ខ្សែ​ដែក​ធ្លាក់​ចូល​ប្រឡាយ​ទឹក​កាល​ពី​ម្សិលមិញ​។

 

៧​នាក់ ស្លាប់​ ១០​នាក់​​របួស​ដោយ​សារ​​ក្រឡាប់​រថភ្លើង​នៅ​បារាំង

 

​រថភ្លើង​បាន​ទទួល​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​​ ដាច់​ចេញ​ពី​គ្នា​និង​រអិល​​ធ្លាក់​ពី​ខ្សែ​ដែក​​លើ​ស្ពាន​​ហើយ​ក៏​ក្រឡាប់​​ចូល​ប្រឡាយ​ទឹក​នៅ​​តំបន់ Eckwersheim ទីក្រុង Strasbourg ប្រទេស​បារាំង។ បើ​តាម​សេចក្ដីថ្លែងការណ៍​ពី​ការិយាល័យ​លោក​ប្រធានាធិបតី​បារាំង​ Francois Hollande បាន​និយាយ​ឲ្យ​ដឹង​ថា ​មាន​មនុស្ស​១០នាក់​កំពុង​ទទួល​រង​របួស​ធ្ងន់ និង​៧​នាក់​ស្លាប់។

​​​​​​​​​​

ក្រោយ​ពេល​កើត​ហេតុ​ឧទ្ធម្ភាគចក្រ​​ចំនួន​៥​​បាន​ទៅ​ដល់​​កន្លែង ដើម្បី​យក​ជន​រងគ្រោះ​​នៅ​មន្ទីរពេទ្យ​ដែល​នៅ​ក្បែរ​ទីក្រុង Strasbourg។ ក្នុង​រថភ្លើង​មាន​​ក៏​មាន​រដ្ឋមន្ត្រី​រដ្ឋាភិបាល​ពីរ​នាក់​ជិះ​ក្នុង​នោះ​ដែរ។ ស្របគ្នា​ដែរ​ បុគ្គលិក​ជួយ​សង្គ្រោះ​ជា​ច្រើន​នាក់​​បាន​នាំគ្នា​ជិះ​ពោង​កៅស៊ូ​ដើម្បី​ប្រឹងប្រែង​ស្វែង​រក​ជនរងគ្រោះ​។

 

នេះ​ជា​ហេតុការណ៍​អាក្រក់​មួយ​ទៀត​​ដែល​កើត​ឡើង​លើ​ប្រទេស​បារាំង​ផ្ទួន​ត្រឹម​រយៈ​ពេល​២​ថ្ងៃ ដោយ​កាល​ពី​ថ្ងៃ​សុក្រ​ ទី​១៣ មាន​មនុស្ស​ជា​ច្រើន​បាន​ស្លាប់​​ក្នុង​បំផ្ទុះ​ និង​បាញ់រះ​ដោយ​ក្រុម​ដោយ​ISIS ។

 

៧​នាក់ ស្លាប់​ ១០​នាក់​​របួស​ដោយ​សារ​​ក្រឡាប់​រថភ្លើង​នៅ​បារាំង

 

៧​នាក់ ស្លាប់​ ១០​នាក់​​របួស​ដោយ​សារ​​ក្រឡាប់​រថភ្លើង​នៅ​បារាំង

 

៧​នាក់ ស្លាប់​ ១០​នាក់​​របួស​ដោយ​សារ​​ក្រឡាប់​រថភ្លើង​នៅ​បារាំង

 

៧​នាក់ ស្លាប់​ ១០​នាក់​​របួស​ដោយ​សារ​​ក្រឡាប់​រថភ្លើង​នៅ​បារាំង

 

ចុចអាន៖វាយ​ប្រហារ​ច្រើន​កន្លែង​​​នៅ​​​ប៉ារីស​​យប់​មិញ ​ក្នុង​នោះ​មាន​ភោជនីយដ្ឋាន​​ខ្មែរមួយ​កន្លែង

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖dailymail