កូនប្រុសតិរិច្ឆាន វាយសំពងសម្លាប់ ឪពុកបង្កើតនឹងដំបង រួចយកកាំបិត និងពូថៅកាប់ផ្តាច់ដៃជើង ថែមទៀត

បន្ទាយមានជ័យ៖ អំពើឃាតកម្មដ៏សាហាវឃោឃៅ យង់ខ្នងមួយបានកើត ឡើងនៅខេត្តបន្ទាយមានជយ័ ដែលបង្កឡើងដោយកូនប្រុស ឈាមខ្មៅម្នាក់ បានយកដំបងឈើជ្រុងវាយទៅលើឪពុក បណ្ដាលឱ្យស្លាប់ និងយកកាំបិត ពូថៅ មកកាក់កដៃខាងឆ្វេងដាច់ចេញពីគ្នា រួចបន្ដធ្វើសកម្មភាពកាត់សរសៃកែង ជើងទាំងសងខាងថែមទៀត ព្រោះតែរូបគេខឹងឪពុកស្ដីឱ្យបន្ដិចបន្ដួច។

អំពើឃាតកម្មនេះ បានកើតឡើងក្នុង ភូមិបឹងសិលា ឃុំចង្ហារ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ហើយ បើតាមសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះ ជាឪពុកបង្កើតរបស់កូនឈាមខ្មៅនោះ មានឈ្មោះ បួន ហៀង អាយុ៥៩ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិ-ឃុំកើតហេតុ ខាងលើ តែដោយឡែកជនដៃដល់ជាកូន ឈ្មោះ ហៀង ឡូយ អាយុ៣៣ឆ្នាំ រស់នៅជាមួយឪពុកក្នុងភូមិ-ឃុំខាងលើ ដែលជាមនុស្ស មានសតិមិនសូវគ្រប់ សរសៃប្រសាទ (ឆ្កូតជ្រួក)។

ក្រោយពីធ្វើសកម្មភាពប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ ខាងលើបាន រាយការណ៍ ប្រាប់សមត្ថកិច្ចដើម្បីឃាត់ខ្លួន។ ដោយឡែកសាកសពត្រូវបានក្រុម គ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី។ ជនល្មើសសមត្ថកិច្ចបាននាំខ្លួនទៅសាក សួរនៅអធិការដ្ឋាននគរបាលស្រុកអូរ ជ្រៅដើម្បីកសាងសំណុំរឿងតាមនីតិវិធី ទៅសាលាដំបូងខេត្ដ៕