ហាយលែនឌ័រ​បើកគេចរ៉ឺម៉កជ្រុលធ្លាក់ផ្លូវ ​សំណាងគ្មាន​អ្នករបួស

ខេត្តកំពង់ធំ៖ ​រថយន្តហាយលែនឌ័រមួយគ្រឿង​បានបើកគេចរ៉ឺម៉កដឹកស្រូវ​បណ្តាលឲ្យជ្រុលចង្កូតធ្លាក់ផ្លូវ ​ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍នេះ​ពុំមានអ្នករងរបួស ​ឬ ​ស្លាប់នោះទេ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបាន​បញ្ជាក់ឲ្យដឹងជំហានដំបូងទៀតថា ​ឧបទ្ទវហេតុខាងលើ ​កើតឡើងនៅម៉ោងជិត៥ល្ងាចថ្ងៃទី១៤​ វិច្ឆិកា ២០១៥ ​នៅក្នុងភូមិបល្ល័ង្គ សង្កាត់ដំរីជាន់ខ្លា ។

សេចក្តីរាយការណ៍​បានបន្តថា​ អ្នកបើកបររថយន្តហាយលែនឌ័រំ ​ព៌ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ ​2M 3113 ខាងលើឈ្មោះ​ សុខ ឆេងគី ​ភេទប្រុស អាយុ៥០ឆា្នំ រស់នៅក្នុង​ភូមិ-​សង្កាត់កំពង់រទេះ​ ក្រុងស្ទឹងសែន ។