ផ្លូវ​៣១៤D​ប្រវែង​១៨​គីឡូម៉ែត្រ​ត្រូវ​រថយន្ត​ដឹកស្រូវ​បំផ្លាញ​ខ្ទេចខ្ទី​អស់

ខេត្តស្វាយរៀង ៖ ក្រឡេក​មើលផ្លូវ​លេខ​៣១៤D គឺ​ត្រូវ​រថយន្ត​យី​ឌុ​ប​ធុន​យក្ស​ដឹកស្រូវ​លើស​ទម្ងន់​ចាប់ពី​៣៥​តោន​ទៅ​៥០​តោន បាន​បំផ្លាញ​ផ្លូវ​ខូច​ខ្ទេចខ្ទី ​អស់​ កន្លែង​ខ្លះ​ក្លាយជា​រណ្តៅ​ទៀត​ផង ចាប់ពី​ផ្សារ​ប្រ​សូត្រ ស្រុក​ស្វាយ​ទាប​រហូត​ដល់​ទីរួមស្រុក​កំពង់​រោ​ទិ៍ ចម្ងាយ​ប្រមាណ​១៨​គីឡូម៉ែត្រ ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ខឹង​រអ៊ូរទាំ​ដោយសារ​តែ​ការ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ ជា​ពិសេស​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ​ធ្វើ​ដំណើរ​ទៅ​សាលា រអិល​ដួល​កង់​ម៉ូតូ​ដោយសារ​តែ​ភក់ល្បាប់​រអិលខ្លាំង​ពេក ។

នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៥ វេលា​ម៉ោង​១០​ព្រឹក សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ភូមិ​រោ​ទិ៍ ឃុំ​ញរ ស្រុក​កំពង់​រោ​ទិ៍​បាន​អំពាវនាវ​សុំ​ឲ្យ​អ​ជ្ញា​ធរមាន​វិធានការ​ជម្រុញ​ឲ្យ​សាងសង់​ផ្លូវ​៣១៤D​ឲ្យ​បាន​ឆាប់រហ័ស ព្រោះ​ពិបាក​ក្នុង​កា​ធ្វើ​ដំណើរ​ខ្លាំង​ណាស់ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព