តូ​តា ចាប់យក​អាជីព​សម្តែង​ថ្មី​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​នាង​កាន់តែ​ឡើង​ខ្លាំង​

Sanofi

នេះ​មិនមែនជា​រឿង​កំប្លែង​លើកទីមួយ​របស់​នាង​នោះទេ ក្រោយពី​នាង​សម្តែង​ជា​តួឯក​រឿង​ទីមួយ​ប្រកបដោយ​ជោគជ័យ​ជាមួយ​នាយ ក្រូច ដែល​អ្នកទស្សនា​មួយចំនួន​បាន​និយាយថា នាយ ក្រូច សម្តែង​ហាក់បីដូចជា​ដៃដល់ ខិតលើ ខិត​ក្រោម​បន្តិច​នោះ ប្រហែលជា​ធ្វើ​ឲ្យ​នាង​មិនសូវ​សប្បាយចិត្ត​ប៉ុន្មាន​ឡើយ ។ តូ​តា បាន​និយាយថា ការសម្តែង​ប៉ុណ្ណឹង​វា​មិនមែនជា​បញ្ហា​អ្វី​នោះឡើយ ព្រោះ​ការសម្តែង​បែបនេះ​ជាការ​ទាក់ទាញ​ឲ្យ​ទស្សនិកជន​ចាប់ អារម្មណ៍​មកលើ​រូបនាង និង សាច់រឿង​ទាំងមូល​ទៅវិញ​ទេ ។

តូ​តា បាន​បង្ហើប​ឲ្យ​ដឹង​នៅពេល​នាង​ចូលរួម​ពិធី​ក្រុង​ពាលី​រឿង «​ល្មមៗ​បាន​ហើយ​» កាលពី​ថ្ងៃទី ៣០ ខែកញ្ញា ជា​រឿង​បែប​កំប្លែង​ថ្មី​មួយទៀត ហើយក៏​ជា​ខ្សែភាពយន្ត​ខ្នាត​ធំ​ទី​ពីរ​របស់​ផលិតកម្ម ភី សុគ​ន្ធី ដោយ​នាង​បាន​និយាយថា នេះ​ជា​រឿង​កំប្លែង​ទី​ពីរ​របស់​នាង ហើយ​លើក​នេះ​នាង​នឹងធ្វើ​ឲ្យ​បានល្អ​ជាង​លើក​មុន ហើយ​នាង​មិន​ខ្លាច​ការសម្តែង​ខិតលើ​ខិត​ក្រោម ជាមួយ​តារា​កំប្លែង​ទាំងនោះ​ឡើយ ព្រោះ​វា​គ្រាន់តែ​ជា​សិល្បៈ​នៃ​ការសម្តែង ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់អារម្មណ៍ និង ជក់ចិត្ត​សើច​សប្បាយ​លើ​សាច់រឿង​តែប៉ុណ្ណោះ ។

យើង​ជា​អ្នកសិល្បៈ មិនត្រូវ​ប្រកាន់​អ្វី​ហួសហេតុ​ពេក​ទេ ធ្វើ​ដូចនេះ​នឹងមាន​អ្នកគាំទ្រ​នាង​កាន់តែច្រើន ហើយ​រាល់​សកម្មភាព​សម្តែងរ​បស់​នាង និង តារា​កំប្លែង​ទាំងនោះ​មិនមែន​នាង និង តារា​កំប្លែង​ទាំងនោះ​ធ្វើតាម​ចិត្ត​ខ្លួនឯង​នោះទេ រាល់​ការសម្តែង​ទាំងអស់​គឺត្រូវធ្វើ​ទៅតាម​ការបញ្ជា​របស់​អ្នកដឹកនាំ​រឿង​បូកផ្សំ​នឹង​ការសម្តែង​ចូល​តួ​របស់​ដៃគូ​សម្តែង​រប​ស់​យើង​ផងដែរ​ទើប​ល្អ ។ ក្រៅពី​ការសម្តែង​រឿង​បែប​កំប្លែង​ទី​ពីរ​របស់​នាង​នេះ នាង​ក៏​នៅមាន​ក្បាច់​រាំ​បែប​ថ្មី​ប្លែកៗ ដែល​នាង​ត្រៀម​បញ្ចេញ​ឲ្យ​ទស្សនិកជន​មានការ​ភ្ញាក់ផ្អើល​ផងដែរ​៕នឿន​

​ ​ ​ ​ ​ ​ ​ ​​

Related