ឆាឡុកឡាក់សាច់គោ

ឆាឡុកឡាក់សាច់គោ

សម្រាប់ថ្ងៃអាទិត្យនេះតើបងប្អូនស្ត្រី​មេផ្ទះ​មាន​មុខ​ម្ហូប​សម្រាប់​អាហារ​ពេល​ថ្ងៃត្រង់​ហើយ​ឬ​នៅ​? ថ្ងៃ​នេះ​មង្គលការ​និង​បង្ហាញ​មុខ​ម្ហូប​មួយ​មុខ​ដែល​បង​ប្អូន​ស្ត្រីមេផ្ទះ​ក៏​អាច​ជ្រើស​រើស​មក​ធ្វើ​សម្រាប់​ទទួល​បាន​ផង​ដែល​នោះ​គឺ ឆាឡុកឡាក់សាច់គោ​។​


គ្រឿងផ្សំ


-
សាច់គោ យកសាច់ផុយ ( ហាន់ជាដុំរឺបន្ទះស្ដើងៗ តាមការចំណូលចិត្ត )
-
ទឹកត្រី ស្ករស ម្សៅស៊ុប ទឹកប្រេងខ្ចង ម្រេច
-
ម្សៅឆា យកមកលាយជាមួយទឹកបន្តិច កូរអោយរលាយចូលគ្នាអស់
-
ខ្ទឹមស ចិញ្ច្រាំ
-
បន្លែ : ត្រសក់ ប៉េងបោះ ខ្ទឹមបារាំង ហាន់ស្ដើងៗ និង សាលាឡាត់


វិធីធ្វើ


-
យកបន្លែមករៀបដាក់ចាន​អោយ​ស្អាត​ រួច​ទុក​មួយ​អន្លើរ​
-
យកសាច់មកលាយជាមួយ ទឹកត្រីស្ករស​ ម្សៅស៊ុប​ ទឹកប្រេងខ្ចង​ និង​ ម្រេច​ ច្របល់​អោយ​សព្វ​ចូលគ្នា​
-
ដាក់ប្រេងឆាចូលក្នុងខ្ទះទុក​អោយក្ដៅ​ រួចដាក់់​ខ្ទឹមស​ចូល​បំពង​អោយឈ្ងុយ​ បន្ទាប់​មក​ដាក់​សាច់​ដែល​ច្របល់​ជា​មួយ​គ្រឿង​ហើយ​ចូល​ កូរ​អោយ​សព្វ​ ( បន្ថែម​ទឹក​បន្តិច​បើស្ងួត​ )​ ទុក​អោយ​ឆ្អិន​បន្តិច​ រួច​ភ្លក់​មើល​អោយ​ល្មម​តាម​ការចូលចិត្ត​ បន្ទាប់​មក​ដាក់​ម្សៅ​ឆាចូល​ កូរ​អោយ​សព្វ​ ឡើង​ខាប់​
-
បន្ទាប់​មក​ដួស​ដាក់​ពី​លើ​ចាន​បន្លែ​ដែល​យើង​បាន​ត្រៀម​ទុក​នោះ​ហើយ​ រួច​ជា​ការ​ស្រេច​ ។​

 ឆាឡុកឡាក់សាច់គោ

ផ្តល់សិទ្ធដោយ៖មុខម្ហូបប្រចាំគ្រួសារ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ឆាឡុកឡាក់សាច់គោ