Messi និង Ronaldo ប្រតិកម្ម​ចំពោះ​ការ​វាយប្រហារ​នៅ​ប៉ារីស


Messi និង Ronaldo ប្រតិកម្ម​ចំពោះ​ការ​វាយប្រហារ​នៅ​ប៉ារីស

កំពូល​កីឡាករ​ពិភពលោក​ទាំង​ពីរ គឺ​ Lionel Messi តារា​បាល់​ទាត់​របស់ Barcelona និង Cristiano Ronaldo តារា​បាល់​ទាត់​របស់ Real Madrid បាន​ចេញ​សារ​លើ​បណ្ដាញ​សង្គម​ខ្លួន​បង្ហាញ​ពី​ការ​កាន់​ទុក្ខ​ចំពោះ​ជនរងគ្រោះ​ដោយ​សារ​ការ​វាយប្រហារ​ទីក្រុង​ប៉ារីស កាល​ពី​យប់​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ។

 

Messi និង Ronaldo ប្រតិកម្ម​ចំពោះ​ការ​វាយប្រហារ​នៅ​ប៉ារីស

 

របាយការណ៍​ពី​មន្ត្រី​បារាំង​បាន​ឲ្យ​ដឹង​ថា មនុស្ស​១២៩​នាក់​បាន​ស្លាប់ និង​៣៥២​នាក់​ផ្សេង​ទៀត​រង​របួស​ក្នុង​ការ​វាយប្រហារ​ខាង​លើ ខណៈ​ដែល​៤​នាក់​ស្លាប់​នៅ​ខាង​ក្រៅ​កីឡដ្ឋាន Stade de France ដែល​ជា​កន្លែង​ក្រុម​បារាំង​កំពុង​ប្រកួត​មិត្តភាព​ជា​មួយ​អាល្លឺម៉ង់​នៅ​ថ្ងៃ​ដដែល។

 

Messi បាន​បង្ហោះ​លើ Facebook ថា “យើង​សូម​កាន់​ទុក្ខ​ចំពោះ​ជនរងគ្រោះ និង​គ្រួសារ​របស់​ពួកគេ។ ពិភពលោក​ត្រូវ​រួម​គ្នា​ដើម្បី​ទទួល​បាន​សេចក្ដី​ស្រលាញ់ និង​សន្តិភាព​រវាង​មនុស្ស​ជាតិ”។ #PrayForParis

 

រី​ឯ​ Ronaldo អ្នក​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​កំណត់ត្រា​របស់ Real Madrid ក៏​បាន​បង្ហោះ​លើ Twitter ថា “ខ្ញុំ​មិន​អាច​មិន​អើពើ​នឹង​ការវាយប្រហារ​នៅ​ប៉ារីស​បាន​ឡើង។ ខ្ញុំ​សូម​ចូលរួម​រំលែកទុក្ខ​ដល់​ជន​រងគ្រោះ និង​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ទាំង​អស់”៕

 

Messi និង Ronaldo ប្រតិកម្ម​ចំពោះ​ការ​វាយប្រហារ​នៅ​ប៉ារីស

 

ប្រភព៖ Goal