កីឡា Hapkido ចំនួន ៣៩នាក់ត្រូវបានតម្លើងខ្សែក្រវាត់

ភ្នំពេញ:     ​ភ្នំពេញ​:​នៅ​ព្រឹក​ថ្ងៃទី​១៥​វិច្ឆិកា​ខេ​មរ​សហព័ន្ធ​កីលា​ហាប់​គី​ដូ​ បានរៀបចំ​តម្លើង​ខ្សែក្រវាត់​ដល់​សិស្សគណ​របស់​ខ្លួន​ចំនួន ៣៩​នាក់ ។​

​     ​ហាប់​គី​ដូ​ជា​ប្រភេទ​កីឡា​ប្រយុទ្ធ​ដែលមាន​ដើមកំណើត​នៅ​ប្រទេស​កូ​រេ ។ វា​មិនមែនជា​ប្រភេទ​កីឡា​អូឡាំពិក​ទេ​ដោយសារតែ​ក្បាច់គុន​នេះ​មាន​ច​រឹក​ សាហាវ តែ​សម្រាប់​អ្នក​ប្រកប​អាជីព​ជា​អ្នកការពារ (​អង្គរក្ស​)​គឺ​ល្អ​តែម្ដង ។​

​    ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ម៉ក់ សំអុល​អនុប្រធាននាយកដ្ឋាន​នគរបាល​អង្គរក្ស និង ជា​ប្រធាន​សមាគម​ប្រដាល់​ក្រសួងមហាផ្ទៃ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ តម្លើង​ខ្សែក្រវាត់ ព្រមទាំង​ប្រគល់​វិ​ញាប​ន​ប័ត្រ​សំគាល​កម្រិត​ខ្សែក្រវាត់​ដល់​សិស្ស​ហាប់​ គី​ដូ​ដែល​ទើប​ឡើង​ខ្សែក្រវាត់​ថ្មី​ទៀតផង ។​

​    ​ខ្សែក្រវាត់​ដែល​ត្រូវ​តម្លើង​មាន ៣ ប្រភេទ​គឺ​ប្រភេទ​ខ្សែ​ក្រវាត់បៃតង​មាន​ចំនួន​២៧ នាក់ ។ គួរបញ្ជាក់​ថា​ប្រ​ភេទ​ខ្សែ​ក្រវាត់បៃតង​នេះ​ត្រូវ​ហ្វឹកហាត់​រយៈពេល ៧ ខែ​ទើប​មាន​សិទ្ធ​ប្រឡង​ខ្សែក្រវាត់​ហើយ​ប្រឡង​ជាប់​ទើបបាន​ទទួល​ ខ្សែក្រវាត់ ។​

​    ​ប្រភេទ​ខ្សែក្រវាត់​ពណ៌​ត្នោត​មាន​ចំនួន​៨​នាក់ ។ កម្រិត​ខ្សែក្រវាត់​នេះ​ត្រូវ​ហ្វឹកហាត់​រយៈពេល ១៤​ខែ​ឯណោះ​ទើប​មាន​សិទ្ធ​ប្រឡង​យក​ខ្សែក្រវាត់​ពណ៌​នេះ​បាន ។ ប្រភេទ​ខ្សែក្រវាត់​ខ្មៅ​ចំនួន ៤ នាក់ ដែល​ខ្សែក្រវាត់​នេះ​ត្រូវ​ហ្វឹក​ហាត់់​រយៈពេល​១៨​ខែ​ទើប​មាន​សិទ្ធ​ប្រឡង ។​

​    ​លោក​គង់ ចាន់​ធី​ណា​អគ្គលេខាធិកា​ខេ​មរ​សហព័ន្ធ​កីឡា​ហាប់​គី​ដូ​និយាយ​ឲ្យ​ដឹងថា​ សិស្សគណ​ដេ​ល​តម្លើង​ខ្សែក្រវាត់​ពេលនេះ​មាន​មកពី​ក្លឹប Master Song ក្លឹប​ប្រី​ដ​តុ​ន និង ក្លឹប​ឥន្ទ្រី​យ៍ ។​

​    ​លោក​ម៉ក់ សំអុល​បានធ្វើការ​កត់សំគាល់ថា​គ្រប់​ប្រភេទ​កីឡា​ប្រយុទ្ធ​ទាំងអស់​ប្រភេទ​ កីឡា​ប្រយុទ្ធ​ណាក៏ដោយ​គឺ​សុទ្ធ​តែមាន​ផលប្រយោជន៍​សម្រាប់​កង​ កម្លាំងប្រដាប់អាវុធ​ណា​ស់ ។​