ខណៈនេះ​ រថយន្តណាវ៉ារ៉ាមួយ​គ្រឿងធ្លាយធុងហ្កាស​បង្កការភ្ញាក់ផ្អើល​នៅផ្លូវចូលសំណង់១២

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបាន​ឲ្យដឹងជំហានដំបូងមកថា ​រថយន្តណាវ៉ារ៉ាមួយ​គ្រឿងព៌ណទឹកបា្រក់ ​ពាក់ស្លាកលេខភ្នំពេញ​ 2AA 1002 បានធ្លាយធុងហ្កាស ​បង្កឲ្យមានការភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ ​និងអ្នកដំណើរតាមផ្លូវ ។

ហេតុការណ៍នេះ​បានកើតឡើងនៅម៉ោង១១និង១០នាទី​ថ្ងៃត្រង់ថ្ងៃទី១៥ វិច្ឆិកា ២០១៥​ នៅផ្លូវលេខ១៨២​ (ផ្លូវចូលទៅសំណង់១២) ​សង្កាត់ទឹកល្អក់៣ ​ខណ្ឌទួលគោក ។

សេចក្តីរាយការណ៍​បានបន្តថា ​មកដល់ម៉ោង១១និង១៥នាទី​ថ្ងៃអាទិត្យដដែលនេះ​ សមត្ថកិច្ចបានបិទផ្លូវ​បណ្តោះអាសន្ននៅ​ចំណុចកើតហេតុខាងលើ ​ដើម្បីបង្កការកើតមាន​អគ្គិភ័យ ៕