បុរសម្នាក់ ត្រូវជនមិនស្គាល់មុខ បាញ់ស្លាប់ភ្លាមៗ ដោយមិន ដឹងមូលហេតុ

បាត់ដំបង៖ មានជនមិនស្គាល់មុខ បានប្រើអាវុធមិនស្គាល់ ម៉ាកបាញ់ប្រហារលើជនរងគ្រោះ ១គ្រាប់ បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ ដោយមិនដឹងមូលហេតុ កាលពីវេលាម៉ោង១៨និង៤០នាទីយប់ ថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៥ នៅចំណុច ក្នុង ភូមិ ភ្នំប្រាំពីរ ឃុំ បួរ ស្រុក ភ្នំព្រឹកខេតបាត់ដំបង។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា កាលពីវេលាម៉ោង១៨និង៤០នាទីយប់ថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៥ នៅចំណុច ក្នុង ភូមិ ភ្នំប្រាំពីរ ឃុំ បួរ ស្រុក ភ្នំព្រឹកខេតបាត់ដំបង មានជនមិនស្គាល់អត្តសញ្ញាណបាន ប្រើប្រាស់កាំភ្លើងមិនស្គាល់ម៉ាក បានបាញ់ប្រហារចំនួន១គ្រាប់ ទៅលើជនរងគ្រោះ ចំក្បាលពីក្រោយ ផ្នែកខាងស្តាំ ធ្លុះទៅក្រោមត្រចៀកខាងឆ្វេង និងធ្លុះពីកំភួនដៃទៅកែងដៃឆ្វេង បណ្តាលឲ្យ ជនរងគ្រោះស្លាប់នៅនិងកន្លែងកើតហេតុ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះត្រូវគេបាញ់សម្លាប់នោះឈ្មោះ លី ឈុន ភេទ ប្រុស អាយុ ៤៧ឆ្នាំ មុខរបរធ្វើទាហាន នៅអង្គភាពវរ:សេនាតូចលេខ ៥៣៣ អាស័យដ្ឋានដូចខាងលើ ក្រោយពីធ្វើសកម្មភាពជនល្មើសបានគេចខ្លួន។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងស្វែកតាមចាប់ខ្លួនជនសង្ស័យពុំទាន់បានទទួលលទ្ធផល នៅឡើយទេ។