សម្តេច​ហ៊ុនសែន ទទួល​ជ័យជំនះ​លេខ​១ ក្នុងការ​ប្រកួត​វាយ​កូន​ហ្គោល ក្នុង​កម្មវិធី City Golf Championship

ភ្នំពេញ: ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាសថា សម្តេច​បានទទួល​ជ័យជំនះ​លេខ​១ ក្នុងការ​ប្រកួត​វាយ​កូនហ្គោ​ល ក្នុង​កម្មវិធី City Golf Championship​។ ការប្រកួត​នោះ បាន​ធ្វើឡើង​រយៈពេល ៣ ម៉ោង នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៥​វិច្ឆិកា​នេះ​។​

​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ហ៊ុនសែន បាន​បង្ហាញថា "​នៅ​ព្រឹក​មិញ​នេះ ខ្ញុំព្រះករុណាខ្ញុំ បាន​ចូលរួម​ប្រកួត​វាយ Golf ជា​ផ្លូវការ​នៅក្នុង​កម្មវិធី ( City Golf Championship) ជាមួយ​កីឡាករ​ជាង 54 នាក់ ( 9​ក្រុម x6​នាក់​) នៅ​ទីលាន​វាយកូនគោល វិមាន​ភ្នំពេញ​"​។

​សម្តេច​ហ៊ុនសែន បន្តថា "​ការប្រកួត​ក្នុង​រយៈពេល 3 ម៉ោង ជា​លទ្ធផល គឺ​ខ្ញុំព្រះករុណាខ្ញុំ ទទួល​ជ័យជំនះ​លេខ​1 ! ដោយ​វាយ​ដក 6 6under par ក្នុងពេល​កីឡាករ​លេខ​2 និង​លេខ​2 ស្ទួន​វាយ​ដក​2 2under par"​។​

សម្តេច​ហ៊ុនសែន បន្តថា "​ក្រៅពី​ពានរង្វាន់​លេខ​1 គឺ​ទទួលបាន​ពានរង្វាន់​វាយ​កៀក​ទង់ នៅ​ឡូ​លេខ​1 ថែមទៀត​។ បើ​គិត​រយៈ​ចម្ងាយ ក្នុងការ​ប្រកួត 3​ម៉ោង​នេះ គឺ​ខ្ញុំព្រះករុណាខ្ញុំ ព្រមទាំង​សហការី បាន​ដើរ​ជិត ៣​គីឡូម៉ែត្រ ដែល​បាន​ជួយ​ទ្រទ្រង់​សុខភាព​ដ៏​សំខាន់​ផងដែរ​"​។​

​សម្តេច​ហ៊ុនសែន បាន​គូសបញ្ជាក់ថា "​អ្វីដែល​ជាការ​រីករាយ​សំខាន់បំផុត​របស់ខ្ញុំ​ព្រះករុណា​ខ្ញុំ គឺ​ប្រទេស​យើង​មាន​សុខសន្តិភាព និង​មាន​កន្លែង​លេង​កីឡា​ដែល​ទាំង​ជនជាតិខ្មែរ ពិសេស​ជនជាតិ​បរទេស ទាំង​អ្នកការទូត ទាំង​វិនិយោគិន​បរទេស​ចូលចិត្ត​លេង ដែលជា​ការទាក់ទាញ​អ្នកវិនិយោគ និង​ទេសចរ​មកកាន់​កម្ពុជា​"៕​

សម្តេចហ៊ុនសែន ឈ្នះការប្រកួតវាយកូនហ្គោល នាព្រឹកថ្ងៃអាទិត្យ ទី១៥វិច្ឆិកា
( រូបភាពពីហ្វេសប៊ុកសម្តេចហ៊ុនសែន )