សម្តេច​ហ៊ុនសែន លើកទឹកចិត្ត និង​ជំរុញ​យុវជន​ឲ្យ​ចូលរួម​ក្នុង​វិស័យ​កីឡា

ភ្នំពេញ: ​នៅពេល​សម្តេច​ចូលរួម​ប្រកួត​កីឡា​វាយ​កូន​ហ្គោល ទទួលបាន​ជ័យជម្នះ​លេខ​១ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១៥​វិច្ឆិកា​នេះ សម្តេច​ហ៊ុនសែន បាន​លើកទឹកចិត្ត និង​ជំរុញ​យុវជន​ឲ្យ​ចូលរួម​ក្នុង​វិស័យ​កីឡា​។​

​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​នា​រសៀល​ថ្ងៃអាទិត្យ​នេះ សម្តេច​ហ៊ុនសែន បាន​លើកឡើងថា "​ឆ្លៀត​ក្នុងឱកាស​នេះ គឺ​ខ្ញុំ​សូម​លើកទឹកចិត្ត និង​ជំរុញ​យុវជន អោយ​ចូលរួម​ក្នុង​វិស័យ​កីឡា​អោយ​កាន់តែច្រើន​។ កីឡា GOLF ជា​ប្រភេទ​កីឡា​ងាយ​ហ្វឹកហាត់ ដែល​យើង​អាច​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​បាន​ផងដែរ​។ សព្វថ្ងៃ​យើង​មាន​ទីលាន​ហាត់​វាយកូនគោល​ជាច្រើន​កន្លែង ដែល​ជួយ​សម្រួល​ដល់​ការហ្វឹកហាត់​របស់​កីឡាករ ដែលមាន​ចំណង់​ចំណូលចិត្ត​លើ GOLF"​។​

​សម្តេច​ហ៊ុនសែន បន្តថា "​នៅ​ថ្ងៃ​អង្គា​រ៍​ខាងមុខនេះ ខ្ញុំព្រះករុណាខ្ញុំ នឹង​ជួប​ជាមួយ​កីឡា​កា​និ​នី​ជ័យលាភី​មេដាយមាស​ផ្នែក​កីឡា​ប៉េតង់ ដែល​ទើប​ទទួល​ជ័យជំនះ​ពី​ពេល​ថ្មីៗ​។ នេះ​ជា​មោទនភាព​របស់​កម្ពុជា​យើង​ទាំងមូល ហើយ​ខ្ញុំព្រះករុណាខ្ញុំ​មានជំនឿថា វិស័យ​កីឡា​កម្ពុជា នឹង​រីកលូតលាស់​ឆាប់រហ័ស​ក្នុងពេល​ដ៏​ខ្លី ក្រោយ​ពេលដែល​ពហុកីឡាដ្ឋាន​ជាតិ​ខ្នាត​អន្តរជាតិ​របស់​យើង​សាងសង់​រួច នៅមុន​ឆ្នាំ​២០២៣ ខាងមុខនេះ​"៕​

សម្តេច​ហ៊ុនសែន លើកទឹកចិត្ត និង​ជំរុញ​យុវជន​ឲ្យ​ចូលរួម​ក្នុង​វិស័យ​កីឡា

សម្តេច​ហ៊ុនសែន លើកទឹកចិត្ត និង​ជំរុញ​យុវជន​ឲ្យ​ចូលរួម​ក្នុង​វិស័យ​កីឡា

សម្តេច​ហ៊ុនសែន លើកទឹកចិត្ត និង​ជំរុញ​យុវជន​ឲ្យ​ចូលរួម​ក្នុង​វិស័យ​កីឡា

សម្តេច​ហ៊ុនសែន លើកទឹកចិត្ត និង​ជំរុញ​យុវជន​ឲ្យ​ចូលរួម​ក្នុង​វិស័យ​កីឡា
សម្តេចហ៊ុនសែន ឈ្នះការប្រកួតវាយកូនហ្គោល នាព្រឹកថ្ងៃអាទិត្យ ទី១៥វិច្ឆិកា
( រូបភាពពីហ្វេសប៊ុកសម្តេចហ៊ុនសែន )