សម្តេច​ហ៊ុនសែន​៖ គ្រោះរាំងស្ងួត និង​បញ្ហា​កង្វះខាត​ទឹក កំពុង​បន្ត​គំរាមកំហែង​ដល់​វិស័យ​កសិកម្ម​កម្ពុជា​

ភ្នំពេញ: ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាស​នៅ​ថ្ងៃអាទិត្យ ទី​១៥​វិច្ឆិកា​ថា គ្រោះរាំងស្ងួត និង​បញ្ហា​កង្វះខាត​ទឹក កំពុង​បន្ត​គំរាមកំហែង​ដល់​វិស័យ​កសិកម្ម​កម្ពុជា​។ សេចក្តីប្រកាស​ដូច្នេះ ត្រូវបាន​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លើកឡើង បន្ទាប់ពី​សម្តេច​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ក្រសួង​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ ព​ន្លឿ​ន​វិធានការ​ចុះជួយ​បូមទឹក​ជួយ​កសិករ​។​

​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៅ​ថ្ងៃអាទិត្យ​ទី​១៥​វិច្ឆិកា​នេះ សម្តេច​ហ៊ុនសែន បាន​លើកឡើងថា "​គ្រោះរាំងស្ងួត និង​បញ្ហា​កង្វះខាត​ទឹក​ប្រើប្រាស់ កំពុង​បន្ត​គំរាមកំហែង​ដល់​វិស័យ​កសិកម្ម នៅក្នុង​ប្រទេស​យើង​។ ដូច្នេះ​សូម​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ក្រសួង​ពាក់ព័ន្ធ បន្ត​ជួយ​ប្រជាពលរដ្ឋ​អោយបាន​ទាន់សភាពការណ៍ ដើម្បី​កុំអោយ​ខូចខាត​ផលដំណាំ ដែល​ប៉ះពាល់​ដល់​ជីវភាព​រស់នៅរ​បស់បង​ប្អូន​កសិករ​"​។​

​សម្តេច ហ៊ុន សែន បន្តថា "​ប្រសិនបើ​មានការ​លំបាក​ក្នុងការ​ទំនាក់ទំនង​ទៅកាន់​អាជ្ញា​ធរមាន​សមត្ថកិច្ច សូម​ប្រជាពលរដ្ឋ​ផ្តល់ដំណឹង​មក​ផ្ទាល់​តាម​គេហទំព័រ​សម្តេច​តេ​ជោ ដោយ​ភ្ជាប់ ឈ្មោះ លេខ​ទូរស័ព្ទ​ទំនាក់​ទំនាក់​ទំ​ង និង​រូបភាព​ជាក់ស្តែង​នៃ​ទីតាំង​នីមួយៗ និង​ចំនួន​គ្រួសារ ដែល​កំពុង​រង់​គ្រោះ ប្រសិនបើ​អាចធ្វើ​បាន​"៕​