ជនសង្ស័យម្នាក់លួច​ទូរស័ព្ទដៃ​អាយហ្វូន៦ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតចាប់ខ្លួន

បន្ទាយមានជ័យ៖ ជនសង្ស័យ១នាក់ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនក្នុងខណ:ទទួលបានពាក្យបណ្ដឹងពីជនរង្គ្រោះឈ្មោះ ភ័ក្រ វុទ្ធា ភេទ ស្រី អាយុ ២៧ឆ្នាំមានស្រុកំណើតនៅភូមិ ពោធិ៍រៀង ឃុំ ពោធិ៍រៀង ស្រុក កំពុងលាវ ខេត្ត ព្រៃវែង បច្ចុប្បន្ន រស់នៅ បន្ទប់ជួលស្ថិតក្នុងភូមិ/សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ បានប្ដឹងទៅលើជនសង្ស័យឈ្មោះ វ៉ាង សំណាង ភេទ ប្រុស អាយុ ២២ឆ្នាំពីបទលួចទូរស័ព្ទដៃរបស់ខ្លួនម៉ាក អាយហ្វូន៦ (iPhone 6plus)ពណ៌ខ្មៅ ចំនួន១គ្រឿង ដែលប្រព្រឹត្តកាលថ្ងៃទី៩​ ខែ វិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង២០និង០០នាទីនៅចំណុចមុខផ្សាររ៉ា ភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក វរ:សេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំង​ចុះធ្វើប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ វ៉ាង សំណាងនៅវេលាម៉ោង១៣និង០០នាទីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ហើយយកមកមូលដ្ឋានអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ។ ក្រោយធ្វើការសាកសួររបស់សមត្ថកិច្ចរួចមកជនសង្ស័យបានឆ្លើយសារភាពថាខ្លួនគេពិតជាបានលួចយកទូរស័ព្ទដៃម៉ាក (iPhone 6plus)របស់ជនរង្គ្រោះពិតប្រាកដមែនខណ:ពេលដែលជនរង្គ្រោះដាក់ទូរស័ព្ទក្នុងកន្ត្រកម៉ូតូហើយដើរចូលក្នុងបន្ទប់ជួល។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្តកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕
ជនសង្ស័យម្នាក់លួច​ទូរស័ព្ទដៃ​អាយហ្វូន៦ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតចាប់ខ្លួន

Like this:

Like Loading...