ទីបំផុតល្បែងជល់មាន់ដ៏ធំត្រូវបានបើកដំណើរកណ្តាលក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ គ្រាន់តែថ្ងៃដំបូងទី១១ វិច្ឆកា ២០១៥ នៃការបើកល្បែងប្រជល់មាន់ នៅចំហៀងខាងលិចផ្សារមង្គល កណ្តាលក្រុងប៉ោយប៉ែត មានពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រែង ដោយពុំដឹងថាម្ចាស់ទីតាំងល្បែងនេះមានអំណាចប៉ុណ្ណាទើបសមត្ថកិច្ចអាជ្ញាធរមិនហ៊ានបង្ក្រាប ។

ទីតាំងល្បែងល្បែងប្រជល់មាន់ខាងលើមានឈ្មោះ រតនា ជាអ្នកមើលការខុសត្រូវ អោយអ្នកមានលុយមានអំណាចប្រចាំតំបន់ច្រកអន្តរជាតិប៉ោយប៉ែត ដោយក្នុងនោះមាន ល្បែងយូគី អាប៉ោង ។ ហើយត្រូវបានប្រជាពលរដ្ឋលើកឡើងថា ការដែលមានល្បែងស៊ីសងដូចខាងលើវាផ្ទុយទៅនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រដ្ឋាភិបាលដែលបានផ្សព្វផ្សាយដល់ពលរដ្ឋ ក្នុងមានការលុបបំបាត់ល្បែងស៊ីសង ។ វាមិនត្រឹមតែផ្ទុយនិងគោលនយោបាយភូមិឃុំមានសុវត្ថិភាពនោះទេ វាថែមទាងបង្ករអោយមានភាពអសន្តិសុខក្នុងសង្គម និងគ្រួសារថែមទៀតផង ។
ក្រៅពីល្បែងជល់មាន់ដែលមានទីតាំងខាងលើ នៅមានទីតាំងប្រជុលមាន់មួយទៀតដែលបើកអោយខ្មែរចូលលេងជ្រកក្រោមស្លាកយីហោកាស៊ីណូ ។ តំបន់ប៉ោយប៉ែតត្រូវបានគេស្គាល់ថា ជាតំបន់ពរពេញទៅដោយកាស៊ីណូ ហើយមានមានល្បែងស៊ីសងជាច្រើនប្រភេទទៀត ដូចជា ល្បែងហ្គេមបាញ់ត្រី ចាក់បាល់ ល្បែងតាមអនឡាញ ។

ជាមួយនឹងករណីខាងលើស្នងការរងនគរបាលបន្ទាយមានជ័យទទួលបទល្មើសព្រហ្មទណ្ឌ បានអោយដឹងថា បើពិតជាមានល្បែងប្រជុលមាន់ខាងលើ ដែលពុំមានច្បាប់អនុញ្ញាត លោកនឹង ចុះពិនិត្យមើលនៅថ្ងៃស្អែក ។

ទាក់ទងនិងល្បែងស៊ីសងនេះផងដែរលោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ តែងលើកឡើងជាញឹកញាប់អោយសមត្ថកិច្ចមានវិធានការក្នុងបង្ក្រាប និងសំណូមពរពលរដ្ឋកុំអោយលេងល្បែងដែនាំអោយអន្តារាយ ដោយឡែកចំពោះពលរដ្ឋខ្មែរដែលអាចចូលលេងក្នុងកាស៊ីណូបាន ក៏ត្រូវបានផែនការដែរ ៕
ទីបំផុតល្បែងជល់មាន់ដ៏ធំត្រូវបានបើកដំណើរកណ្តាលក្រុងប៉ោយប៉ែត

ទីបំផុតល្បែងជល់មាន់ដ៏ធំត្រូវបានបើកដំណើរកណ្តាលក្រុងប៉ោយប៉ែត

Like this:

Like Loading...