មន្ទីរ​សាធារណការ​​រាជ​ធានីភ្នំពេញ​ជួសជុលជង្ហុក​​​នៅ​លើ​កំណាត់​​​​ផ្លូវ​

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា ​ឆ្នាំ​២០១៥ ម្សិល​មិញនេះ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​​ រាជធានី​ភ្នំពេញ​ បាន​​ធ្វើ​ការ​ជួសជុល​ផ្លូវ​​ដែល​មាន​ជង្ហុក​សម្បុក​​មាន់នៅលើ​កំណាត់​​មហាវិថី និង​ផ្លូវ រួម​មាន មហា​វិថី​ម៉ៅ​សេ​ទុង ផ្លូវ​លេខ​២៩១ ផ្លូវ​លេខ​៦០៦ និង​ផ្លូវ​លេខ​៥៩៨ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ៕