រដ្ឋាភិបាល​ឥណ្ឌា​ជួយ​សម្រួល​បទដ្ឋាន​វិនិយោគ​ផ្ទាល់​ពី​បរទេស​លើ​វិស័យ​សំណង់

ប្រទេស​ឥណ្ឌា ៖ ស្រប​ពេល​ដែល​ឧស្សាហកម្ម​អចលនទ្រព្យ​កំពុង​ប្រឈម​នឹង​ការ​បង្អន់ល្បឿន​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​បាន​ជួយ​សម្រួល​ដល់​ធម្មនិយាម​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ក្នុង​វិស័យ​សំណង់ ដោយ​កែប្រែ​ថ្មី​នូវ​លក្ខខណ្ឌ​សំខាន់​ៗ​ចំនួន​២ ពាក់ព័ន្ធ​នឹង​កម្រិត​អប្បបរមា​នៃ​តំបន់​សាងសង់ ក៏​ដូច​ជា​តម្រូវការ​មូលធន​ជាដើម ។

ដើម្បី​ជំរុញ​ដល់​ការ​វិនិយោគ​បរទេស​ក្នុង​វិស័យ​អចលនទ្រព្យ​ដែល​ពុំ​សូវ​ទទួល​បាន​សាច់ប្រាក់​ច្រើន រដ្ឋាភិបាល​បាន​ជួយ​សម្រួល​នូវ​បទដ្ឋាន​ច្បាប់​សម្រាប់​វិនិយោគិន​បរទេស​ដើម្បី​រក​ច្រកចេញ និង​អូស​ទាញ​អ្នក​វិនិយោគ​របស់​ខ្លួន​មក​វិញ ។

រដ្ឋាភិបាល​ថ្លែង​ថា នឹង​ធ្វើការ​ផ្លាស់​ប្តូរ​ឲ្យ​បាន​ដាច់ខាត​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​លើ​វិស័យ​អភិវឌ្ឍន៍​សំណង់ ក្នុង​នោះ​មាន​កំណត់​លក្ខខណ្ឌ​អគារ​ទំហំ​២០.០០០​ម៉ែត្រក្រឡា​ក្នុង​គម្រោង​អភិវឌ្ឍន៍​សំណង់ និង​មូលធន​ភាវូបនីយកម្ម​អប្បបរមា​៥​លាន​ដុល្លារ ដែល​ត្រូវ​បាន​នាំ​មក​ក្នុងអំឡុងពេល​៦​ខែ​ក្នុង​ការ​ចាប់ផ្តើម​ប្រកប​ជំនួញ​ដែល​ផ្លាស់​ទម្រង់​ថ្មី ។

ទោះជា​យ៉ាងណា ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​១០០% ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បណ្តាក់ទុន​អភិវឌ្ឍន៍​ជា​ឃុំ លំនៅ​ឋាន ការ​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​អភិវឌ្ឍ​សំណង់​ចាប់តាំងពី​ឆ្នាំ​២០០៥​មក ក្នុង​នោះ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​លក្ខខណ្ឌ​ជាក់លាក់​នានា​មួយ​ចំនួន ។

ជាង​នេះ​ទៀត រដ្ឋាភិបាល​ក៏​បាន​ជួយ​សម្រួល​ដល់​និយាម​វិនិយោគ​ផ្ទាល់​ពី​បរទេស​សម្រាប់​វិស័យ​សំណង់​ក្នុង​ខែតុលា ឆ្នាំ​២០១៤ ផង​ដែរ​។ បច្ចុប្បន្ន រដ្ឋាភិបាល​បាន​សម្រួល​បន្ថែម​ទៀត​ដល់​កត្តា​នេះ ស្រប​ពេល​ដែល​វិស័យ​អចលនទ្រព្យ​កំពុង​ប្រឈម​នឹង​តម្រូវការ​ចុះ​ថយ​ចុះ ដែល​អាច​នាំ​ឱ្យ​មាន​ភាព​ផុយ​ស្រួយ​នៃ​ស​ន្ទ​និ​យ​ភាព និង​ការ​ពន្យារពេល​៥​ឆ្នាំ​ក្នុង​ការ​បញ្ចប់​គម្រោង ។

រដ្ឋាភិបាល​ឲ្យ​ដឹង​ទៀត​ថា វិនិយោគិន​បរទេស​ម្នាក់​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដើរ​ចេញ និង​ធ្វើ​មាតុភូមិនិវត្តន៍​វិញ មុន​នឹង​បញ្ចប់​គម្រោង​ក្រោម​តាម​បុព្វហេតុ​ស្វ័យប្រវត្តិ ដែល​បាន​ព្រមព្រៀង​គ្នា​តាម​កាលបរិច្ឆេទ​រយៈពេល​៣​ឆ្នាំ ។

ទោះជា​យ៉ាងណា លក្ខខណ្ឌ​នៃ​ការ​រាំង​ខ្ទប់​ដោយ​អាជ្ញា​យុ​កាល​វិនិយោគ នឹង​មិន​ត្រូវ​ដាក់​ស្នើ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស វិស័យ​សណ្ឋាគារ រី​សត​ទេសចរណ៍ មន្ទីរពេទ្យ គ្រឹះស្ថាន​អប់រំ និង​លំនៅ​ឋាន ដែល​អាយុកាល​ចាស់ខែ​ឆ្នាំ និង​ការ​វិនិយោគ​ដោយ NRIs ៕