វៀតណាម​ជ្រើស​តំបន់​សេដ្ឋកិច្ច​ឆេ្ន​រ​សមុទ្រ​ចំនួន​8​សម្រាប់​ផ្តោត​លើ​ការ​អភិវឌ្ឍ

ប្រទេស​វៀតណាម ៖ កោះត្រល់​ដែល​វៀតណាម​ហៅ​កោះ Phu Quoc នៅ​ក្នុង​ខេត្ត​ដង​ទន្លេមេគង្គ Delta Kien Giang នោះ ពេល​នេះ​គឺ​ស្ថិត​ក្នុង​ចំណោម​តំបន់​សេដ្ឋកិច្ច​ទាំង​៨​ដែល​វៀតណាម​នឹង​ទទួល​បាន​នូវ​មូលនិធិ​របស់​រដ្ឋាភិបាល​សម្រាប់​ការ​អភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​នៅ​ឆ្នាំ​២០១៦-២០២០ ។

រដ្ឋាភិបាល​វៀតណាម​បាន​រក​ឃើញ​ថា តំបន់​សេដ្ឋកិច្ច​ទាំង​៨​ដែល​ស្ថិត​នៅ​តំបន់​ទីក្រុង​លាតសន្ធឹង​ដោយ​ឆ្នេរសមុទ្រ​ដែល​ជាទី​តាំង​អភិវឌ្ឍន៍​នោះ នឹង​ក្លាយជា​ទិស​ដៅ​រួម​មួយ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ក្រោយ​។

យោង​តាម​របាយការណ៍​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​គេហទំព័រ​របស់​រដ្ឋាភិបាល​វៀតណាម បាន​បង្ហាញ​ថា តំបន់​សេដ្ឋកិច្ច​ទាំងនោះ​នឹង​ទទួល​បាន​៧០%​នៃ​មូលនិធិ​សរុប​ដែល​លៃ​ទុក​សម្រាប់​គ្រប់​តំបន់​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​ក្នុង​មួយ​ឆ្នាំ​ៗ ។ ថវិកា​នេះ​នឹង​ត្រូវ​បាន​ចំណាយ​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ។

ក្រសួងផែនការ​និង​វិនិយោគ​ត្រូវ​បាន​បង្គាប់​ឲ្យ​ធ្វើ​កិច្ចការ​នេះ ដោយ​សហការ​ជាមួយនឹង​ក្រសួង​ហិរញ្ញវត្ថុ​ក្នុង​ការ​រៀបចំ​គម្រោង​ដើម្បី​អំពាវនាវ​រក​អ្នក​វិនិយោគ​ពី​វិស័យ​ឯកជន។

ទីតាំង​៤​ក្នុង​ចំណោម​តំបន់​សេដ្ឋកិច្ច​ដែល​គេ​បាន​ជ្រើសរើស​នោះ គឺ​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​ភាគ​កណ្តាល​ដូច​ជា  Chu Lai Complex ក្នុង​ខេត្ត​Quang Nam ដែល​នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​ក្រុម​ជាមួយនឹង​តំបន់ Dung Quat ដែល​នៅ​ក្បែរ​ខេត្ត Quang Ngai ។ ចំណែក​តំបន់​បី​ផ្សេង​ទៀត​រួម​មាន តំបន់​Vung Ang ក្នុង​ខេត្ត Ha Tinh , តំបន់​Nam Phu Yen ខេត្ត Phu Yen , និង​តំបន់ Nghi Son ខេត្ត Thanh Hoa ។

តំបន់​ពីរ​ក្នុង​ចំណោម​ទីតាំង​ដែល​ជា​ទិស​ដៅ​សេដ្ឋកិច្ច​គឺ Dinh Vu ខេត្ត Hai Phong និង​តំបន់​Van Don ខេត្ត Quang Ninh ក្នុង​តំបន់​ភាគ​ខាងជើង ។ ចំណែក​ដែល​នៅ​សេសសល់​គឺ​ខេត្ត​ដែល​ស្ថិត​នៅ​តាម​ដង​ទន្លេមេគង្គ Delta ដូច​ជា កោះ​Phu Quoc (​កោះត្រល់​) ខេត្ត Kien Giang និង Dinh An ខេត្ត Tra Vinh ៕