តើត្រូវកែប្រែសក់ខូច ឲ្យក្លាយជាសក់ ទន់រលោងដូចម្តេច?

ភ្នំពេញ៖ សក់របស់អ្នកអាច ត្រូវខូចខាតដោយ សារការថែរក្សា សក់តាមរបៀបផ្សេងៗ និង ការប្រើប្រាស់ ផលិត ផលខុស។ មិនតែប៉ុណ្ណោះ ការផ្លុំសក់ឲ្យស្ងួត ការកៀបសក់ និងការត្រូវពន្លឺ ព្រះអាទិត្យ អាចធ្វើឲ្យសក់ របស់អ្នក មានការខូចខាត។

ជាមួយគ្នានេះដែរ សក់ខូចអាចត្រូវបានដឹង ដោយសញ្ញាមួយចំនួនដូចជា សក់របស់អ្នក អាច មានសភាពមិន រលោង និងទន់។ ហើយអ្នកនឹងមានអារម្មណ៍ថា មានសក់ស្ងួត និង ស្រួយ ដោយសក់របស់អ្នកងាយនឹងដាច់ និងគ្មានភាពរឹងមាំ។

ដើម្បីកំចាត់នូវបញ្ហានេះអ្នកត្រូវៈ
១.ប្រើប្រាស់វីតាមីន E ដើម្បីបំប៉នសក់ ឲ្យមានភាពរឹងមាំ។ អ្នកត្រូវយកវីតាមីន E ចំនួន មួយគ្រាប់ មកចាក់លើបាតដៃ ហើយយកមកលាបនៅលើសក់បន្ទាប់ពីអ្នកកក់សក់រួច។ ធ្វើបែបនេះជាប្រចាំនោះអ្នកនឹងមានអារម្មណ៍ថា សក់ដ៏ស្រស្អាតរបសអ្នកកំពុងតែ ត្រឡប់មក រកអ្នកវិញ ជាមិនខាន។
២.ប្រើប្រាស់ស៊ុត និងប្រេងអូលីវ ដើម្បីធ្វើការបន្ទន់សក់ក្នុងមួយសប្តាហ៍ម្តង ដើម្បីជួយ ព្យាបាលសក់ឲ្យមានទម្ងន់។ វីធីធ្វើ គឺអ្នកត្រូវយកស៊ុតផ្នែកពណ៌លឿង លាយជាមួយនឹង ប្រេងអូលីវចំនួន ២ស្លាព្រាបាយ បន្ទាប់មកយកមក លាបនៅលើសក់ ជាពិសេសនៅចុងសក់។ ទុកវាចោលចំនួន៣ នាទី រួចសំអាតចេញ បន្ទាប់មកទើបចាព់ផ្តើមធ្វើការ កក់សក់តាមក្រោយ។
៣. ចូរអ្នកកុំធ្វើការប្តូរពណ៌សក់ជាញឹកញាប់ខ្លាំងពេក ពីព្រោះការធ្វើបែបនេះអាច ធ្វើឲ្យសក់របស់អ្នកស្ថួតខ្លាំង និងដាច់។
៤. អ្នកគួរតែតម្រឹមសក់របស់អ្នកជាប្រចាំ មួយខែម្តង។ ការធ្វើបែបនេះ អាចការបន្ថយសក់ខូច និងធ្វើឲ្យមានការ លូតលាល់ឡើងកាន់តែឆាប់រហ័ស។
៥. ចូរអ្នកកុំកក់សក់ និង បន្ទន់សក់ញឹកញាប់ពេក។ អ្នកគួរតែធ្វើសកម្មភាពនេះត្រឹមតែ ២ ឬ ៣ដងក្នុងមួយសប្តាហ៍ បានហើយ ពីព្រោះការកក់សក់ញឹកញាប់ពេកអាចឲ្យឲ្យសក់ របស់អ្នកស្ថិតនៅក្នុងសភាពខូចខាតកាន់តធ្ងន់ធ្ងរ ៕

តើត្រូវកែប្រែសក់ខូច ឲ្យក្លាយជាសក់ ទន់រលោងដូចម្តេច?