នាយករដ្ឋមន្រ្តី​សិង្ហបុរី ថ្កោលទោស​លើ​វាយ​ប្រហារ ដ៏ព្រៃផ្សៃ​នៅ​ប៉ារីស​

សិង្ហបុរី៖ នាយករដ្ឋសិង្ហបុរី លោក Lee Hsien Loong បានសរសេរលិខិត ចូលរួមរំលែកទុក្ខជា អនេកនិងថ្កោលទោស ចំពោះការវាយប្រហារ ដ៏យ៉ងឃ្នង នៅក្នុងទីក្រុងប៉ារីស កាលពីថ្មីៗនេះ ទៅកាន់សមភាគីបារាំង លោក Manuel Valls។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា នាយករដ្ឋមន្រ្តីសិង្ហបុរី បានសរសេរថា គាត់ពិតជាចូលរួម សោកស្តាយជាខ្លាំង ទៅកាន់គ្រួសារជនរងគ្រោះ ដែលរងគ្រោះក្នុងអំពើភេរវកម្ម នៅក្នុងទីក្រុងប៉ារីស។

លោក Lee បានសរសេរថា « ខ្ញុំពិតជាសោកស្តាយណាស់ ក្នុងការបាត់បង់ជីវិត មនុស្សដែលគ្មានទោសកំហុស។ នេះគឺជាការវាយប្រហារលើមនុស្សជាតិរបស់ពួកយើង។ ពេលវេលាមួយនេះ ពិតជាលំបាកសម្រាប់ អារម្មណ៍របស់យើង ក៏ដូចជាក្រុមគ្រួសារ ជនរងគ្រោះ និងប្រជាជនបាំងទាំងមូល»។

លោក Lee បានសង្កត់ធ្ងន់ថា ប្រទេសសិង្ហបុរី សូមថ្កោលទោសជាខ្លាំង នូវអំពើយ៉ងឃ្នងសាហាវព្រៃផ្សៃ បែបនេះ ហើយយើងនឹងគាំទ្ររដ្ឋាភិបាលបាំរាំង ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ។

យោងតាមសេចក្តីថ្លែងការណ៍ MFA កាលពីថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ប្រធានាធិបតីសិង្ហបុរី លោក Tony Tan Keng Yam និងរដ្ឋមន្រ្តីក្រសួងការបរទេស លោក Vivian Balakrishnan ក៏បានផ្ញើរលិខិតរំលែកទុក្ខ ទៅដល់មេដឹកនាំប្រទេសបារាំងផងដែរ៕

នាយករដ្ឋមន្រ្តី​សិង្ហបុរី ថ្កោលទោស​លើ​វាយ​ប្រហារ ដ៏ព្រៃផ្សៃ​នៅ​ប៉ារីស​