ចិន គ្រោងបាញ់ បង្ហោះផ្កាយរណប រុករក ឈ្មោះថា Dark Matter ទៅកានទីលំហ នៅពាក់កណ្តាល ខែធ្នូ

សៀងហៃ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ថា ក្រុម សិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រចិន (CAS)បានឲ្យដឹងថា ពួកគេនឹងរៀបចំ ហើយធ្វើការបាញ់បង្ហោះ ផ្កាយរណបរុករកមួយឈ្មោះថា (Dark Matter) ទៅកាន់ទីលំហ នៅពាក់កណ្តាលខែធ្នូ ខាងមុខ ។

គួរបញ្ជាក់ថា ផ្កាយរណបថ្មីមួយនេះត្រូវបានផលិតឡើងដោយ CAS ដែលជាកម្មវិធីមួយសម្រាប់រុករាក ទីឋានដែលជាភពងងឹតៗ ហើយនឹងត្រូវបង្ហោះឡើងដោយប្រើគ្រាប់រ៉ុក្កែត Long March 2D ដែលនឹង បាញ់បង្ហោះនៅថ្ងៃសៅរ៍ ចេញពីតំបន់ភាគខាងជើង ខេត្តក្វាងហ្ស៊ូ ប្រទេសចិន ។

ផ្កាយរណបថ្មីនេះដែរ គឹបានឆ្លងកាត់ការត្រួតពិនិត្យទាំងគុណភាព និងកម្លាំងនៃការផ្ទុះឡើង និង អណ្តែតលើទីលំហ នៅពេលដែលបានបាញ់ឡើង ។

សូមបញ្ជាក់ដែរថា សម្រាប់ប្រទេសចិន ការប្រើប្រាស់គ្រាប់រ៉ុក្កែតធុន Long March គឺជាបេសកកម្ម លើកទី២៦ហើយ បើបូ ករួមនឹងគ្រោងបាញ់បង្ហោះផ្កាយរណបមួយនេះទៀតនោះ ៕

ចិន គ្រោងបាញ់ បង្ហោះផ្កាយរណប រុករក ឈ្មោះថា Dark Matter ទៅកានទីលំហ នៅពាក់កណ្តាល ខែធ្នូ