​នេះ​បញ្ជី​២៣​នាក់​របស់​កម្ពុជា​ប៉ះ​ជប៉ុន ខណៈ គួច សុកុម្ភៈ ​ត្រូវ​​បាន​គ្រូ​ Lee កោះ​ហៅ​វិញ​​

​នេះ​បញ្ជី​២៣​នាក់​របស់​កម្ពុជា​ប៉ះ​ជប៉ុន ខណៈ គួច សុកុម្ភៈ ​ត្រូវ​​បាន​គ្រូ​ Lee កោះ​ហៅ​វិញ​​

ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា គួច សុកុម្ភៈ​ មក​ពី​ក្លិប​ណាហ្គាវើល​ត្រូវ​បាន​លោក​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​វិញ​ដោយ​បាន​ដាក់​ជំនួស សុះ ស៊ូហាណា មក​ពី​ភ្នំពេញ​ក្រោន ​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​នឹង​ក្រុម​ជប៉ុន​នៅ​ថ្ងៃ​ទី​១៧​ ខែ​វិច្ឆិកា ខាង​មុខ​នេះ​នៅ​ពហុកីឡដ្ឋាន​ជាតិ។

 

​នេះ​បញ្ជី​២៣​នាក់​របស់​កម្ពុជា​ប៉ះ​ជប៉ុន ខណៈ គួច សុកុម្ភៈ ​ត្រូវ​​បាន​គ្រូ​ Lee កោះ​ហៅ​វិញ​​ គួច សុកុម្ភៈ (អាវ​ខៀវ)​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា

 

លោក អ៊ុង កនយ៉ានិត គ្រូ​ជំនួស​ជម្រើស​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា សមាជិក​ទាំង​២៣​នាក់​ដែល​បាន​ចេញ​ទៅ​ប្រកួត​ជា​មួយ​អាហ្វហ្គានីស្ថាន​​នៅ​ប្រទេស​អ៊ីរ៉ង់​​គឺ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​មាន​ការ​ផ្លាស់​ប្តូរ​​ដោយ​ គួច សុកុម្ភៈ មក​ពី​ក្លិប​ណាហ្គាវើល​ត្រូវ​បាន​កោះ​ហៅ​មក​ជំនួស សុះ ស៊ូហាណា មក​ពី​ក្លិប​ភ្នំពេញ​ក្រោន។

 

កាល​ពី​សប្តាហ៍​មុន​ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​​បាន​ចាញ់​ក្រុម​អាហ្វហ្គានីស្ថាន​នៅ​ប្រទេស​អ៊ីរ៉ង់​ដោយ​លទ្ធផល​៣-០ ​ដែល​ការ​ប្រកួត​នោះ​គ្មាន​វត្តមាន​កីឡាករ​ គួច សុកុម្ភៈ​ទេ។ បន្ទាប់​ពី​មក​ដល់​កម្ពុជា​កាល​ពី​ម្សិល​មិញ លោក​គ្រូ​ Lee បាន​កោះ​ហៅ​គួច សុកុម្ភៈ​ ឲ្យ​ចូល​រួម​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​នឹង​ក្រុម​ខ្លាំង​ជប៉ុន​នៅ​ថ្ងៃ​ទី​១៧​ខាង​មុខ​នេះ​នៃ​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨ ប្រចាំ​តំបន់​អាស៊ី ជុំ​ទី​ពីរ​ ជើង​ទី​ពីរ។

 

​នេះ​បញ្ជី​២៣​នាក់​របស់​កម្ពុជា​ប៉ះ​ជប៉ុន ខណៈ គួច សុកុម្ភៈ ​ត្រូវ​​បាន​គ្រូ​ Lee កោះ​ហៅ​វិញ​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា

 

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​២៣​នាក់​

១​ អ៊ុំ សេរីរ័ត្ន​ ក្រសួង​ការពារ​ជាតិ​
២​ ច្រឹង​ ពលរដ្ឋ​ ក្រសួង​ការពារ​ជាតិ​
៣​ រឿម ចាន់រឿន​ ក្រសួង​ការពារ​ជាតិ​
៤​ ឈិន ឈឿន​ ក្រសួង​ការពារ​ជាតិ​
៥​ ស៊ូ យ៉ាទី​​ បឹងកេត​អង្គរ​
៦​ ហុង ផេង​ បឹងកេត​អង្គរ​
៧​ ឃួន ឡាបូរ៉ាវី​ បឹងកេត​​អង្គរ​
៨​ រស់ សំអឿន​ បឹងកេត​អង្គរ​
៩​ ចាន់ វឌ្ឍនាកា​ បឹងកេត​អង្គរ​
១០​ សុខ សុវណ្ណ​ បឹងកេត​អង្គរ​
១១​ ទិត្យ ឌីណា​ ប៉ូលិស​
១២​ ប្រាក់ មុន្នីភិរុណ​​ ប៉ូលិស​
១៣​ ស៊ុន វ៉ាន់ដេត​ ប៉ូលិស​
១៤​ គួច សុកុម្ភៈ​​ ណាហ្គាវើល​​
១៥​ កែវ សុខផេង​ ភ្នំពេញ​ក្រោន​
១៦​ ធារី ចន្ថាប៊ីន​ ភ្នំពេញ​ក្រោន​
១៧​ វ៉ា សុខថន​ ភ្នំពេញ​ក្រោន​
១៨​ នេន សុធារ័ត្ន​ ស្វាយរៀង​
១៩​ ហ៊ួយ ផល្លីន​ ស្វាយរៀង​
២០​ សំអឿន ពិដោរ​ ស្វាយរៀង​
២១​ ស៊ើយ វិសាល​ ស្វាយរៀង​
២២​ ណុប តុលា​ ស្វាយរៀង​
២៣​ ប្រាក់ មុន្នីឧត្តម​ ស្វាយរៀង​

 

​នេះ​បញ្ជី​២៣​នាក់​របស់​កម្ពុជា​ប៉ះ​ជប៉ុន ខណៈ គួច សុកុម្ភៈ ​ត្រូវ​​បាន​គ្រូ​ Lee កោះ​ហៅ​វិញ​​

 

 

អត្ថបទ៖ ជាន ចាន់រ៉ា​