តារា​ចម្រៀង​អាមេរិក Kat Deluna និង​តារា​ខ្មែរ​ល្បីៗ ចូលរួម​ការ​ប្រគំ​តន្ត្រី​ជួយ​គន្ធបុប្ផា


តារា​ចម្រៀង​អាមេរិក Kat Deluna និង​តារា​ខ្មែរ​ល្បីៗ ចូលរួម​ការ​ប្រគំ​តន្ត្រី​ជួយ​គន្ធបុប្ផា

តារា​ចម្រៀង​ល្បីល្បាញ​របស់​អាមេរិក Kat Deluna និង​តារា​ចម្រៀង​ខ្មែរ​ល្បីៗ បាន​ចូលរួម​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌​ដ៏​ធំ​មួយ​កាល​ពី​យប់​មិញ​នេះ ដែល​រៀប​ចំ​ឡើង​នៅ​កីឡដ្ឋាន​វេស្ទើន​ ក្នុង​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​លើក​ដំបូង​របស់​នាង។

តារា​ចម្រៀង​អាមេរិក Kat Deluna និង​តារា​ខ្មែរ​ល្បីៗ ចូលរួម​ការ​ប្រគំ​តន្ត្រី​ជួយ​គន្ធបុប្ផា

បើ​អ្នក​សម្របសម្រួល​កម្មវិធី​ឱ្យ​ដឹង​ថា ថវិកា​បាន​ពី​ការ​លក់​សំបុត្រ​សម្រាប់​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌”Kat Deluna” ក៏​ដូច​ជា​ការ​ឧបត្ថម្ភ​នានា នឹង​យក​ទៅ​ប្រគល់​ជួន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ដើម្បី​រួម​ចំណែក​ក្នុង​ការ​ព្យាបាល​ក្មេងៗ​កំពុង​មាន​ជំងឺ ហើយ​ស្វែង​រក​សេវា​ព្យាបាល​នៅ​ទី​នេះ។ ការ​ចូលរួម​របស់​ទស្សនិកជន​ទាំង​អស់​មាន​ន័យ​ថា បាន​ចូលរួម​ចំណែក​ជួយ​មន្ទីរ​ពេទ្យ​ដូច​គ្នា។

 

តារា​ចម្រៀង​រូប​ខាង​លើ បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​ចំពោះ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា ទឹក​ដី​នាង​ស្រលាញ់ ហើយ​ឃើញ​អ្នក​គាំទ្រ​ជា​ច្រើន​រង់​ចាំ​ស្វាគមន៍​ទៀត​ផង។ អ្នក​ថត​រូប​ផ្ទាល់​របស់ Kat Deluna អះអាង​ថា នាង​នឹង​បន្ត​ស្នាក់​នៅ​ប្រទេស​កម្ពុជា​អូស​បន្លាយ​រហូត​ដល់​ជិត​១​សប្ដាហ៍ ព្រោះ​តារា​កូន​កាត់​អាមេរិកឡាទីន​រូប​នេះ ចង់​ទៅ​កាន់​កន្លែង​មួយ​បន្ថែម​ទៀត ទុក​ជា​ការ​កម្សាន្ត និង​ដើម្បី​ស្វែង​យល់​ពី​ការ​រស់​នៅ​ប្រជាជន។

 

ប្រភព​បន្ត​ថា នៅ​ប្រទេស​កម្ពុជា​តារា​ចម្រៀង​រូប​នេះ ចូលចិត្ត​ថត​រូប​អនុស្សាវរីយ​ជាមួយ​អ្នក​លក់​លៀស​ហាល អ្នក​រត់​ម៉ូតូឌុប ឬ​រត់​រ៉ឺម៉ក​កង់​៣ ជា​ដើម។ យ៉ាង​ណា Kat Deluna ក៏​នឹង​បង្ហាញ​ខ្លួន​តាម​ក្លឹប​កម្សាន្ត​ធំៗ​មួយ​ចំនួន​នៅ​ភ្នំពេញ​ផង​ដែរ៕

 

អាន​អត្ថបទ៖  Justin Bieber សម្រក់​ទឹក​ភ្នែក​លើ​ឆាក​​អំឡុង​ពេល​ឧទ្ទិស​ដល់​ជនរងគ្រោះ​នៅ​ប៉ារីស

អានអត្ថបទ៖  របាំ​សហ​សម័យ​​យប់​មិញ សំបុត្រ​លក់​អស់​គ្មាន​សល់

 

តារា​ចម្រៀង​អាមេរិក Kat Deluna និង​តារា​ខ្មែរ​ល្បីៗ ចូលរួម​ការ​ប្រគំ​តន្ត្រី​ជួយ​គន្ធបុប្ផា

តារា​ចម្រៀង​អាមេរិក Kat Deluna និង​តារា​ខ្មែរ​ល្បីៗ ចូលរួម​ការ​ប្រគំ​តន្ត្រី​ជួយ​គន្ធបុប្ផា

តារា​ចម្រៀង​អាមេរិក Kat Deluna និង​តារា​ខ្មែរ​ល្បីៗ ចូលរួម​ការ​ប្រគំ​តន្ត្រី​ជួយ​គន្ធបុប្ផា
តារា​ចម្រៀង​អាមេរិក Kat Deluna និង​តារា​ខ្មែរ​ល្បីៗ ចូលរួម​ការ​ប្រគំ​តន្ត្រី​ជួយ​គន្ធបុប្ផា

តារា​ចម្រៀង​អាមេរិក Kat Deluna និង​តារា​ខ្មែរ​ល្បីៗ ចូលរួម​ការ​ប្រគំ​តន្ត្រី​ជួយ​គន្ធបុប្ផា

អត្ថបទ៖ សំ ជំនាញ