ជនសង្ស័យ​ម្នាក់​ត្រូវ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចាប់ខ្លួន ពីបទ​លួច​ទូរស័ព្ទ​iphon 6plus

​បន្ទាយមានជ័យ:  ជនសង្ស័យ​ម្នាក់​លួច​ទូរស័ព្ទ​១​គ្រឿង​ត្រូវបាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៥​ខែ​វិ​ចិ្ឆ​កា​ឆ្នាំ​២០១៥​ស្ថិតនៅ​ភូមិ​/​សង្កាត់ /​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​លោក​ជា ដា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថាៈ​ក្នុងខណ​:​ទទួលបាន​ពាក្យបណ្ដឹង​ពី​ជនរ​ង្គ្រោះ​ឈ្មោះ ភ័​ក្រ វុ​ទ្ធា ភេទ ស្រី អាយុ ២៧​ឆ្នាំមាន​ស្រុ​កំណើត​នៅ​ភូមិ ពោធិ៍​រៀង ឃុំ ពោធិ៍​រៀង ស្រុក កំពុងលាវ ខេត្ត ព្រៃវែង បច្ចុប្បន្ន រស់នៅ បន្ទប់​ជួល​ស្ថិតក្នុង ភូមិ​/​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​ប្ដឹង​ទៅលើ​ជនសង្ស័យ​ឈ្មោះ វ៉ាង សំណាង អាយុ ២២​ឆ្នាំ ពីបទ​លួច​ទូរស័ព្ទដៃ របស់ខ្លួន​ម៉ាក អាយ​ហ្វូ​ន​៦ (iphon 6plus)​ពណ៌​ខ្មៅ ចំនួន​១​គ្រឿង ដែល​ប្រព្រឹត្ត​កាល​ថ្ងៃទី​៩ ខែ វិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង​២០​និង​០០​នាទី​នៅ​ចំណុច​មុខ​ផ្សារ​រ៉ា ភូមិ​ក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
 
​លោក ជា ដា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​បន្តថាៈ​ប្រតិបត្តិការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ វ៉ាង សំណាង​នៅវេលា​ម៉ោង​១៣​និង​០០​នាទី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​ហើយ​យកមក​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​ដើម្បី​ធ្វើការ​សាកសួរ​។

​ក្រោយ​ធ្វើការ​សាកសួរ​របស់​ស​ម​ត្ថ​កិច្ច​រួចមក​ជន​សង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួនគេ​ពិតជា​បាន​លួច​យក​ទូរស័ព្ទដៃ​ម៉ាក iphon 6plus របស់​ជនរ​ង្គ្រោះ​ពិតប្រាកដ​មែន​ខណ​:​ពេលដែល​ជនរ​ង្គ្រោះ​ដាក់​ទូរស័ព្ទ​ក្នុង​កន្ត្រក​ម៉ូតូ​ហើយ​ដើរចូល​ក្នុង​បន្ទប់​ជួល​។​

  ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី​៕​

ជនសង្ស័យ​ម្នាក់​ត្រូវ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចាប់ខ្លួន ពីបទ​លួច​ទូរស័ព្ទ​iphon 6plus