បទល្មើស​ព្រៃឈើ​ នៅក្នុង​ស្រុក ​ភ្នំក្រវាញ,ក្រគរ និង​បាកាន ​នៅតែបន្ដ​កើតមាន​ឡើង​ ទំនង​ជា​ឆ្នាំងបាយ​ របស់​សមត្ថកិច្ច​

ពោធិ៍សាត់៖ ការកាប់បំផ្លាញព្រៃឈើ ពីសំណាក់ជនទុច្ចរិត នៅតែបន្ដកើត មានជារៀងរាល់ថ្ងៃ ជាក់ស្ដែងមាន នៅចំណុចមុល សាយ ក្សេត្របូរី សំរោង ព្រងិល អំពិល ក្នុងស្រុកភ្នំក្រវាញ ចំណុច គ្រហស្ថក្បាល ក្នុងស្រុកបាកាន និងនៅចំណុចឃុំឈើតុំ ក្នុងស្រុកក្រគរ ។

បើតាមប្រភពបានឱ្យដឹងថា ការដឹកជញ្ជូនឈើប្រណិត ប្រភេទធ្នុងនាងនួន បាននឹងកំពុងកើត មានទាំងថ្ងៃទាំងយប់ ដោយពួកឈ្មួញទុច្ចរិត បានប្រើរូបភាពដឹកជញ្ជូន តាមរថយន្ដឆ្នៃ រថយន្តកាត់ គោយន្ត និងរទេះក្របី ហើយដឹកឆ្លងកាត់តាមចំណុចមុល ចំណុចព្រងិល ឆ្ពោះទៅកាន់ស្រុកក្រគរ ដោយសុវត្ថិភាព ដោយសមត្ថកិច្ច មានមេព្រៃ នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ នគរបាលសេដ្ឋកិច្ចខេត្ត មន្ត្រីបរិស្ថានខេត្ត អាវុធហត្ថខេត្ត.ស្រុក មិនខ្ចីខ្វល់អំពីការបង្ក្រាបអ្វីនោះឡើយ ។

បើតាមសេចក្ដីរាយការណ៍ក៏បានបន្ដឱ្យដឹកទៀតថា នៅចំណុចមុល ចំណុច ព្រងិល និងសាយ ក៏មាននគរបាលសេដ្ឋកិច្ចខេត្ត និងក្រសួង ជាពិសេស អ្នកកាសែតត្បាញអាយ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនតូចជិះម៉ូតូ និងរថយន្តចល័តយកលុយពីអ្នកដឹកឈើជាប្រចាំ ជាពិសេសនៅត្រង់ចំណុចមុល ក្នុងស្រុកភ្នំក្រវាញ ។ ដោយឡែក នៅចំណុចខាងលើ ក្រុមហ៊ុនអឹមឌីអេសក្នុងឃុំសំរោង ស្រុកភ្នំក្រវាញក៏មានអង្គការ ក្រៅរដ្ឋាភិបាលមួយ និងអ្នកកាសែតត្បាញអាយម្នាក់ ជិះឡានប្រដេញរថយន្ត ដឹកឈើជារៀងរាល់ថ្ងៃ ។

ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ដែលកំពុងកើត មាននៅក្នុងស្រុកទាំងបី ខាងលើនេះអភិបាល ស្រុកភ្នំក្រវាញ ស្រុកក្រគរ និងស្រុកបាកាន គួរតែមានវិធានការ ជាបន្ទាន់ បើមិនដូច្នោះទេ ភាពអាណាធិបតេយ្យ នៃបទល្មើសនេះ នឹងរីករាលដាល យ៉ាងពេញបន្ទុក ចំណែកឯសមត្ថកិច្ច នៅតែមិនមានឆន្ទៈក្នុងការបង្ក្រាប នូវបទល្មើសទាំងនេះឡើយ ពីព្រោះឈ្មួញ រកស៊ីសុទ្ធតែមានខ្នង ៕

បទល្មើស​ព្រៃឈើ​ នៅក្នុង​ស្រុក ​ភ្នំក្រវាញ,ក្រគរ និង​បាកាន ​នៅតែបន្ដ​កើតមាន​ឡើង​ ទំនង​ជា​ឆ្នាំងបាយ​ របស់​សមត្ថកិច្ច​
បទល្មើស​ព្រៃឈើ​ នៅក្នុង​ស្រុក ​ភ្នំក្រវាញ,ក្រគរ និង​បាកាន ​នៅតែបន្ដ​កើតមាន​ឡើង​ ទំនង​ជា​ឆ្នាំងបាយ​ របស់​សមត្ថកិច្ច​
បទល្មើស​ព្រៃឈើ​ នៅក្នុង​ស្រុក ​ភ្នំក្រវាញ,ក្រគរ និង​បាកាន ​នៅតែបន្ដ​កើតមាន​ឡើង​ ទំនង​ជា​ឆ្នាំងបាយ​ របស់​សមត្ថកិច្ច​
បទល្មើស​ព្រៃឈើ​ នៅក្នុង​ស្រុក ​ភ្នំក្រវាញ,ក្រគរ និង​បាកាន ​នៅតែបន្ដ​កើតមាន​ឡើង​ ទំនង​ជា​ឆ្នាំងបាយ​ របស់​សមត្ថកិច្ច​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត