លោកនេន ​​១​អង្គ​សង្ស័យ​ ល្បួង​ក្មេង​ស្រី​រំលោភ សម្រុះសម្រួល​គ្នា​មិន​ត្រូវ​ប្តឹង​ សមត្ថកិច្ច​ឲ្យ​ជួយ​រក​យុត្តិធម៌

រាជធានី​ភ្នំពេញ ៖ កុមារី​ម្នាក់​ទើបតែ​មាន​អាយុ​៥​ឆ្នាំ​ សង្ស័យ​ត្រូវ​បាន​លោក​នេន​១​ ព្រះ​អង្គ​លួងលោម​នាំ​យក​ទៅ​រំលោភ​សេពសន្ថវ​:​ នៅ​ក្នុង​កុដិ ត្រូវ​បាន​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ ​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ឲ្យ​ ជួយ​រក​យុត្តិធម៌ ។ ហេតុការណ៍​នេះសង្ស័យ​លោកនេន​រំលោភ ​ក្មេង​ស្រី​នេះ​​កើតឡើង​កាលពី​វេលា​ម៉ោង​ ៣​រសៀល​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិត​នៅ​ក្នុង​កុដិ៍​របស់​លោក​នេន ក្នុង​វត្ត​គោក​ខ្សាច់ ភូមិ​គោក​ខ្សាច់​សង្កាត់​ភ្លើង​ឆេះ​រទេះ ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ រហូត​ដល់​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ទើប​ឪពុក​-​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ដាក់​ពាក្យ​បណ្ដឹង​ឲ្យ​​ សមត្ថកិច្ចជួយ​រក​យុត្តិធម៌ ។

ប្រភព​បាន​ឲ្យដឹងថា ក្មេង​ស្រី​រង​គ្រោះ​មាន​អាយុ​ទើបតែ​៥​ឆ្នាំ រស់នៅ​ក្នុង​បន្ទុកគ្រួសារ​ឪពុក​ម្តាយ នៅ​ក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​លោក​នេន​ដែល​ទទួល​រង​ការ​ចោទប្រកាន់​ក្នុង​ករណី​ខាងលើ​មាន​ព្រះ​នាម ហាក់ ព្រះ​ជន្ម​១៤​វស្សា ទើបតែ​បួស​ជា​នេនបាន​ជាង​១​ខែ​ប៉ុណ្ណោះ  (​បួស​តាំងពី​មុន​បុណ្យ​ភ្ជុំបិណ្ឌ) គង់នៅ​វត្ត​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

ផ្អែក​ទៅ​តាម​ពាក្យ​បណ្តឹង របស់​​អាណាព្យាបាល​ក្មេង​ស្រី​រង​គ្រោះ​បាន​ ធ្វើការ​ចោទប្រកាន់​លោក​នេន ហាក់ ថា​បាន​លួងលោម​កូនស្រី​គាត់​ចូល​កុដិ​ហើយ​រំលោភ​សេពសន្ថវ​: ​បន្ទាប់​ពី​កូនស្រី​ច្បង​របស់​គាត់​ម្នាក់​ផ្សេង​ទៀត​អាយុ​៧​ឆ្នាំ​ត្រូវ​ បាន​លោក​នេន​នោះ​ដេញ​មិន​ឲ្យ​ចូល​កុដិ ឲ្យ​ចូល​តែ​ក្មេង​ស្រី​រង​គ្រោះ ហើយ​លោក​នេន​នោះ​ទាញ​ទ្វារ​បិទ​ជិត ។ បន្ទាប់​ពី​ក្មេង​ស្រី​រង​គ្រោះ​ចេញពី​កុដិ​មក​វិញ ក៏​បាន​ទៅ​ផ្ទះ​រៀបរាប់​ប្រាប់​ម្តាយ​ដំណើររឿង​ថា លោក​នេន ហាក់ បាន​លេង​​លូក​ និង​ដាក់​អីចូល​ក្នុង​ប្រដាប់​ភេទ​របស់​នាង រួច​ហើយ​បាន​បើកទ្វារ​ឲ្យ​នាង​ចេញ​ទៅ​ផ្ទះ​វិញ ។

តាម​សម្តី​អាណាព្យាបាល​ក្មេង​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា សម្តី​ពាក្យពេចន៍​កូនស្រី​ដែល​បាន​រៀបរាប់​រឿងរ៉ាវ​ដែល​លោក​នេន​ធ្វើ​មក​លើ​ នាង ស្ទើរតែ​មិនគួរ​ឲ្យ​​ជឿ តែ​អ្វី​ដែល​មិន​អស់ចិត្ត​ពេល​កូនស្រី​មក​ប្រាប់​ម្តា​យ​ទាំង​ទឹកភ្នែក ហើយ​ចេះ​តែ​ថា លោក​នេន​នឹង​ហើយ​ដែល​លេង​ដាក់​អី​ចូល​ប្រដាប់​ភេទ​នាង ។ ប្រភព​បន្ត​ទៀត​ថា ទាំង​ក្តី​មិន​អស់ចិត្ត​ក៏​បាន​នាំ​កូនស្រី​​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ បង្អែក​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា​នេះ តែ​ចំពោះ​លទ្ធផល​​យ៉ាងណា​នោះ ខាង​មន្ទីរពេទ្យ​មិន​អនុញាត​ឲ្យ​បានដឹង​ទេ គ្រាន់តែ​ប្រាប់​ថា បើ​ចង់​ប្តឹង​ទៅ​ប្តឹង​សមត្ថកិច្ច​ជា​មុន​សិន​ចុះ ឯកសារ​លទ្ធផល​រង់ចាំ​សមត្ថកិច្ច​មក​យក​ទើប​ខាង​មន្ទីរពេទ្យ​អនុញ្ញាត​ប្រគល់ ​ជូន ។

អាណាព្យាបាល​​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​នាំ​កូនស្រី ​ត្រឡប់​មក​ពី​ពិនិត្យ​ពេទ្យ​វិញ ក៏​បាន​នាំ​កូន​ទៅ​ឲ្យ​ចង្អុល ថា​តើ​លោក​នេន​អង្គ​ណា ដែល​រំលោភ បៀតបៀនកេរ្តិ៍ខ្មាស់​នោះ ពេល​នោះ​ហើយ​ដែល​ក្មេង​ស្រី​រង​គ្រោះ​ប្រាប់​បញ្ជាក់​ថា លោក​នេន ព្រះ​នាម ហាក់ នឹង​ហើយ​ដែល​បាន​ល្បួង​លួង​លោម​នាំ​នាង​ចូល​កុដិ ដោយ​ឲ្យ​ទឹកក្រូច​មួយ​កំប៉ុង និង​នំ​មួយ​កញ្ចប់ រួច​លូក​លេង​ដាក់​អី​ចូល​ប្រដាប់​ភេ​ទ​នាង​នោះ ។ ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​លោក​នេន​នោះ​ប្រកែក​ប​ដិ​សេ​ដ ច្រានចោល​រាល់​ការ​និយាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​ ដោយ​ថា​ជា​រឿង​មិន​ពិត ព្រោះ​ក្មេង​ចេះ​តែ​និយាយ​ផ្តេសផ្តាស អត់​ដឹង​អី​ទៅ​វិញ តែ​រឿងរ៉ាវ​បាន​ជ្រាប​ដល់​ញ៉ោ​ម​ប្រុស​-​ស្រី​នៅ​ឯ​ស្រុក រួម​ជាមួយ​ព្រះសង្ឃ​ក្នុង​វត្ត អាជ្ញាធរ​សង្កាត់​ព្យាយាម​សម្របសម្រួលជាមួយ​ឪពុក​-​ម្តាយ​ក្មេងស្រី​រង​ គ្រោះ​កុំ​ឲ្យ​ប្តឹងផ្តល់​ រង់ចាំ​និយាយ​គ្នា​ស្ងាត់​ៗ មិន​ចាំបាច់​ឲ្យ​សមត្ថកិច្ច​ដឹង​ឡើយ ទើប​អូស​បន្លាយ​ពេលវេលា​៣​ថ្ងៃ​ដោយសារ​និយាយ​មិន​ត្រូវ​គ្នា ដោយ​ភាគី​ខាង​ក្មេង​ស្រី​រង​គ្រោះ​ទាមទារ​សំណង​៣០០០​ដុល្លារ តែ​ខាង​ព្រះសង្ឃ​មិន​ព្រម សុំ​ចុះ​តម្លៃ​មិន​បាន​ចរចារ​គ្នា​មិន​ត្រូវ ទើប​បែកធ្លាយ ​រឿងរ​ត់ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ ដើម្បី​ឲ្យ​ជួយ​រក​យុត្តិធម៌ ៕

លោកនេន ​​១​អង្គ​សង្ស័យ​ ល្បួង​ក្មេង​ស្រី​រំលោភ សម្រុះសម្រួល​គ្នា​មិន​ត្រូវ​ប្តឹង​ សមត្ថកិច្ច​ឲ្យ​ជួយ​រក​យុត្តិធម៌

លោកនេន ​​១​អង្គ​សង្ស័យ​ ល្បួង​ក្មេង​ស្រី​រំលោភ សម្រុះសម្រួល​គ្នា​មិន​ត្រូវ​ប្តឹង​ សមត្ថកិច្ច​ឲ្យ​ជួយ​រក​យុត្តិធម៌
លោកនេន ​​១​អង្គ​សង្ស័យ​ ល្បួង​ក្មេង​ស្រី​រំលោភ សម្រុះសម្រួល​គ្នា​មិន​ត្រូវ​ប្តឹង​ សមត្ថកិច្ច​ឲ្យ​ជួយ​រក​យុត្តិធម៌
លោកនេន ​​១​អង្គ​សង្ស័យ​ ល្បួង​ក្មេង​ស្រី​រំលោភ សម្រុះសម្រួល​គ្នា​មិន​ត្រូវ​ប្តឹង​ សមត្ថកិច្ច​ឲ្យ​ជួយ​រក​យុត្តិធម៌

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត